December 05, 2025

Language:

ព័ត៌មានសន្តិសុខចុងក្រោយ View More

CamSA25-35: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៥ នៅក្នុងផលិតផល Microsoft ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥

CamSA25-34: ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេត (Update) សុវត្ថិភាព ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥

CamSA25-33: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៧ នៅក្នុងផលិតផល Microsoft ប្រចាំខែតុលា ឆ្នាំ២០២៥

CamSA25-32: ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេត (Update) សុវត្ថិភាព ប្រចាំខែតុលា ឆ្នាំ២០២៥

CamSA25-31: ចំណុចខ្សោយធ្ងន់ធ្ងរខ្លាំងមាននៅក្នុងកម្មវិធី Google Chrome

CamSA25-30: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៨ នៅក្នុងផលិតផល Microsoft ប្រចាំខែកញ្ញា ឆ្នាំ២០២៥

CamSA25-29: ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេត (Update) សុវត្ថិភាព ប្រចាំខែកញ្ញាឆ្នាំ២០២៥

CamSA25-28: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុង WordPress

CamSA25-27: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងផលិតផលក្រុមហ៊ុន Fortinet

សកម្មភាពថ្មីៗ View More

កិច្ចប្រជុំគោលនយោបាយសន្តិសុខសាយប័រ អាស៊ាន-ជប៉ុន លើកទី១៨

ទីក្រុងតូក្យូ៖ នៅថ្ងៃទី៧-១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានដឹកនាំសហការីទៅចូលរួមកិច្ចប្រជុំគោលនយោបាយសន្តិសុខសាយប័រ អាស៊ាន-ជប៉ុន លើកទី១៨ និងលំហាត់សន្តិសុខសាយប័រ (Tabletop Exercise) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលរៀបចំឡើងដោយការិយាល័យសន្តិសុខសាយប័រជាតិជប៉ុន ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ានទាំង…

គន្លឹះខ្លីៗអំពីសន្តិសុខ

ស្វែងយល់អំពីខូគីរបស់កម្មវិធីរុករក (Brower Cookies)

១. ព័ត៌មានទូទៅ ខូគីរបស់កម្មវិធីរុករក (browser cookies) ឬដែលគេស្គាល់ថា HTTP cookies គឺជាឯកសារអត្ថបទតូចៗដែលបង្កើតឡើងដោយគេហទំព័រ ហើយត្រូវបានរក្សាទុកនៅលើឧបករណ៍របស់អ្នកដោយកម្មវិធីរុករកគេហទំព័ររបស់អ្នក។ វាត្រូវបានបង្កើតឡើងដើម្បីរក្សាទុកព័ត៌មានអំពីការចូលទស្សនារបស់អ្នក ដើម្បីធ្វើឱ្យបទពិសោធន៍ប្រើប្រាស់អ៊ីនធឺណិតរបស់អ្នកកាន់តែងាយស្រួល និងមានលក្ខណៈផ្ទាល់ខ្លួន។ ២….

របៀបការពារពីការលេចធ្លាយទិន្នន័យក្នុងថ្នាលសហការ (Collaboration Platforms)

១- ព័ត៌មានទូទៅ ក្នុងពេលប៉ុន្មានឆ្នាំមកនេះ ថ្នាលសហការ (collaboration platforms) បានក្លាយជាតម្រូវការចាំបាច់សម្រាប់ការបំពេញការងារពីចម្ងាយ និងការងារសហការ ដែលអនុញ្ញាតឲ្យមនុស្សទាក់ទងគ្នាបាន ទោះបីជាស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ។ ប៉ុន្តែដំណើរបរិវត្តកម្មទៅកាន់ការសន្ទនាអនឡាញនេះ បាននាំមកនូវការព្រួយបារម្ភជាច្រើនដែលពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ព្រោះនិយោជិតចូលប្រើប្រាស់ព័ត៌មានសម្ងាត់ពីបណ្តាញផ្ទាល់ខ្លួន…

ស្វែងយល់អំពីផលប៉ះពាល់ សុវត្ថិភាពនៃឧបករណ៍អ៊ីនធឺណិតនៃវត្ថុ (Internet of Things)

១- ព័ត៌មានទូទៅ បច្ចេកវិទ្យារបស់ពិភពលោកយើងកំពុងកាន់តែឆ្លាតវៃទៅជារៀងរាល់ថ្ងៃ។ តាមរយៈឧបករណ៍ឆ្លាតវៃជាច្រើនដូចជាកាមេរ៉ាសុវត្ថិភាព ឧបករណ៍បញ្ចេញសំឡេង ឧបករណ៍ពាក់លើខ្លួន ម៉ាស៊ីនត្រជាក់ ទូទឹកកក និងឧបករណ៍ឆ្លាតវៃផ្សេងៗទៀត បច្ចេកវិទ្យាអ៊ីនធឺណិតនៃវត្ថុ (Internet of Things,…

គន្លឹះសុវត្ថិភាពសន្តិសុខសាយប័រសម្រាប់អ្នកធ្វើដំណើរធុរកិច្ច

១-  ព័ត៌មានទូទៅ នាពេលបច្ចុប្បន្ន អង្គភាព​នានា​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព​សន្តិសុខសាយប័រ​ខណៈពេលដែល​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ដំណើរ។ អ្នក​ធ្វើ​ដំណើរ​ធុរកិច្ច​គឺ​ជា​គោលដៅ​ចម្បង​របស់​ឧក្រិដ្ឋជន​សាយប័រ ពីព្រោះ​ពួកគេ​តែងតែ​កាន់​ទិន្នន័យ​ដ៏​មាន​តម្លៃ ហើយ​អាច​នឹង​មិន​សូវ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការ​ការពារ​ឧបករណ៍​របស់​ខ្លួន​ឡើយ។ អត្ថបទ​នេះ​នឹង​លើក​ឡើង​អំពី​ហានិភ័យ​សំខាន់ៗ​ផ្នែក​សុវត្ថិភាពសន្តិសុខសាយប័រ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ធុរកិច្ច និង​បង្ហាញ​ពី​ជំហាន​ដែល​និយោជក​អាច​អនុវត្ត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ទាំងនេះ។ ២-  ការ​គំរាមកំហែង​ផ្នែក​​សន្តិសុខសាយប័រពេល​កំពុង​ធ្វើ​ដំណើរ កុំព្យូទ័រ​យួរដៃ ស្មាតហ្វូន និង​ថេប្លេត​របស់​អ្នក​ធ្វើ​ដំណើរ​ធុរកិច្ច​ងាយ​រងគ្រោះ​បំផុត​ចំពោះ​ការ​លួច​ទិន្នន័យ ការ​បាត់បង់…

ស្វែងយល់អំពីការគ្រប់គ្រងដានឌីជីថល (Digital Footprint) របស់អ្នក

១. ព័ត៌មានទូទៅ ក្នុងយុគសម័យឌីជីថលបច្ចុប្បន្ននេះ សកម្មភាពអនឡាញស្ទើរតែទាំងអស់សុទ្ធតែបន្សល់ទុកនូវដាន។ ដានទិន្នន័យនេះត្រូវបានគេស្គាល់ថាជា ដានឌីជីថល (digital footprint) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ ឯកជនភាពផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះអនឡាញ និងការងារ។ ស្វែងយល់ពីអ្វីទៅហៅថាដានឌីជីថលដោយក្នុងនោះមាន…

របៀបសន្ទនាជាមួយនឹងអ្នកជឿលើព័ត៌មានមិនពិត

១. ព័ត៌មានទូទៅ មូលហេតុធំមួយដែលអាចធ្វើឱ្យយើងជឿលើព័ត៌មានមិនពិតគឺ យើងភាគច្រើនមានទំនោរប្រតិកម្មតបទៅនឹងព័ត៌មានដោយប្រើប្រាស់អារម្មណ៍របស់យើងជាជាងការត្រិះរិះពិចារណារកហេតុផលសមរម្យ។ អ្នកបង្កើតព័ត៌មានមិនពិតជាច្រើនប្រើយុទ្ធសាស្ត្រកេងប្រវ័ញ្ចលើប្រតិកម្មអារម្មណ៍ទាំងនេះ។ ខាងក្រោមនេះគឺជាកត្តាទូទៅមួយចំនួនដែលអ្នកគួរយកចិត្តទុកដាក់៖ ១.១ ភាពល្អៀងទៅជំនឿមានស្រាប់ ភាពល្អៀងនេះអាចកើតមាននៅពេលដែលយើងជឿលើព័ត៌មានដែលគាំទ្រអ្វីដែលយើងគិតឃើញរួចហើយ។ ដោយសារព័ត៌មាននេះស៊ីគ្នានឹងជំនឿដែលមានរួចហើយរបស់យើង យើងតែងមានទំនោរចង់ចែករំលែកវាបន្ត។ ១.២ អារម្មណ៍ចង់ចូលរួមចំណែកក្នុងអ្វីមួយ ជាមនុស្សសង្គម យើងតែងចង់មានអារម្មណ៍ថាជាផ្នែកមួយនៃអ្វីមួយដែលវិសេសវិសាល។ អារម្មណ៍នេះកើនឡើងនៅពេលយើងតភ្ជាប់ជាមួយមនុស្សដែលយល់ឃើញដូចគ្នា ហើយអាចពង្រឹងសាមគ្គីភាពក្រុម…

វិធីសាស្ត្រមួយចំនួនសម្រាប់សម្គាល់ព័ត៌មានមិនពិត

១. ព័ត៌មានទូទៅ ព័ត៌មានក្លែងក្លាយ (fake news) ជាទូទៅសំដៅលើព័ត៌មានដែលត្រូវបានបង្កើតឡើងក្នុងចេតនាបញ្ឆោតអ្នកអាន។ ព័ត៌មានទាំងនេះច្រើនតែមើលទៅដូចជាអត្ថបទព័ត៌មានពិត ប៉ុន្តែវាត្រូវបានប្រឌិតឡើងទាំងស្រុង ឬជាកំណែប្រែខុសឆ្គងនៃព្រឹត្តិការណ៍ដែលបានកើតឡើងពិតក្នុងគោលបំណងបញ្ឆោត។ ព័ត៌មានក្លែងក្លាយ គឺជាប្រភេទមួយនៃព័ត៌មានបំភាន់ (disinformation)។ ព័ត៌មានបំភាន់ជារាល់ព័ត៌មានមិនពិតដែលត្រូវបានបង្កើតឡើងដើម្បីបញ្ឆោតគេ។ ព័ត៌មានបំភាន់មិនត្រឹមតែរួមបញ្ចូលព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ…

ស្វែងយល់អំពីគន្លឹះសុវត្តិភាពសន្តិសុខសាយប័រសម្រាប់បុគ្គលិក

១. ព័ត៌មានទូទៅ បុគ្គលិកដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុវត្ថិភាពសាយប័ររបស់អង្គភាព ព្រោះពួកគាត់ជាបន្ទាត់ ការពារដំបូងប្រឆាំងនឹងការគំរាមកំហែង។ អត្ថបទនេះនឹងផ្តល់ជូនបុគ្គលិកនូវគន្លឹះសំខាន់ៗអំពីសុវត្ថិភាពសាយប័រ ដើម្បីការពារខ្លួនឯង និងអង្គភាពពីការវាយប្រហារណាមួយដែលអាចកើតមានឡើង។ ២. ការយល់ដឹងអំពីសុវត្ថិភាពសាយប័រ មុនពេលឈានចូលទៅក្នុងគន្លឹះសុវត្ថិភាពសាយប័រ សម្រាប់បុគ្គលិក យើងគួរតែមានការយល់ដឹងអំពីអ្វីដែលហៅថាសុវត្ថិភាពរួម។…

ការយល់ដឹង – ប្រើប្រាស់ស្មាតហ្វូនដោយភាពជឿជាក់