August 21, 2026

Language:

CamSA26-30: ចំណុចខ្សោយនៅក្នុងកម្មវិធី Apache Tomcat

១. ព័ត៌មានទូទៅ

ចំណុចខ្សោយមាននៅក្នុងកម្មវិធី Apache Tomcat ដែលមានកំណត់លេខសម្គាល់ (CVE-2026-34486) មានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរ។ ចំណុចខ្សោយនេះកើតឡើងដោយសារតែការកែប្រែចាស់លើលេខ CVE-2026-29146 ដែលធ្វើឱ្យមានចន្លោះប្រហោងអាចឱ្យគេរំលងមុខងារ EncryptInterceptor បាន។ តាមរយៈចំណុចខ្សោយនេះ អនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ (Hackers) រំលងប្រព័ន្ធសុវត្ថិភាព EncryptInterceptor និងអាចលួចមើល ឬចាប់យកទិន្នន័យសំខាន់ៗដែលត្រូវបានបញ្ជូនរវាងម៉ាស៊ីនបណ្តុំ (Cluster nodes) ដោយគ្មានការអ៊ិនគ្រីបការពារឡើយ។ បច្ចុប្បន្ន ចំណុចខ្សោយនេះត្រូវគេរាយការណ៍ថា កំពុងតែត្រូវបានគេប្រើដើម្បីវាយប្រហារយ៉ាងសកម្ម។

២- ផលិតផលដែលរងផលប៉ះពាល់

  • Apache Tomcat 11.0.20
  • Apache Tomcat 10.1.53
  • Apache Tomcat 9.0.116

៣- អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធ ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុតភ្លាមៗ (Immediately update)។ សម្រាប់អភិបាលគ្រប់គ្រងប្រព័ន្ធដែលប្រើប្រាស់មុខងារ Apache Tomcat Clustering ជាមួយនឹង EncryptInterceptor ត្រូវ៖

    • ធ្វើបច្ចុប្បន្នភាពម៉ាស៊ីនដែលរងផលប៉ះពាល់ទៅកាន់កំណែដែលបានផ្លាស់ប្តូរ/កែប្រែរួច (Fixed releases)
    • ធ្វើការពិនិត្យឡើងវិញនូវប្រព័ន្ធដើម្បីស្វែងរកសញ្ញានៃការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬការលេចធ្លាយទិន្នន័យសំខាន់ៗ

៤- ឯកសារពាក់ព័ន្ធ

  • https://tomcat.apache.org/security-11.html
  • https://tomcat.apache.org/security-10.html
  • https://tomcat.apache.org/security-9.html
  • https://nvd.nist.gov/vuln/detail/CVE-2026-34486
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.