October 23, 2026

Language:

CamSA26-39: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងកម្មវិធី PHP

១. ព័ត៌មានទូទៅ

ក្រុមការងារអភិវឌ្ឍន៍ PHP  បានបញ្ចេញបច្ចុប្បន្នភាពសន្ដិសុខដើម្បីជួសជុលចំណុចខ្សោយដែលមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតចំនួនពីរនៅលើ PHP Runtime ដែលត្រូវបានគេស្គាល់ថា PHP2Shell (មានកូដសម្គាល់ CVE-2026-109618 និង CVE-2026-109619)។ ចំណុចខ្សោយទាំងពីរនេះមានកម្រិតហានិភ័យខ្ពស់ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលគ្មានគណនីអាចបញ្ជាកូដចូលទៅក្នុងម៉ាស៊ីនមេ (Remote Code Execution) និងអាចលួចអានទិន្នន័យសំខាន់ៗក្នុង Memory ដូចជា ពាក្យសម្ងាត់ (Passwords), API Keys, Tokens និង Certificates ព្រមទាំងអាចគ្រប់គ្រងប្រព័ន្ធទាំងស្រុងបាន។

ដោយសារតែចំណុចខ្សោយនេះស្ថិតនៅលើ PHP Engine ផ្ទាល់ ដូច្នេះរាល់ប្រព័ន្ធគេហទំព័រ និងសេវាអនឡាញទាំងអស់ដែលប្រើប្រាស់ PHP គឺសុទ្ធតែស្ថិតក្នុងហានិភ័យ ទោះបីជាកូដរបស់គេហទំព័រនោះមានសុវត្ថិភាពយ៉ាងណាក៏ដោយ ហើយបច្ចុប្បន្នត្រូវបានសង្កេតឃើញថាមានការព្យាយាមវាយប្រហារយ៉ាងសកម្មនៅលើសាកលលោកផងដែរ។

២. ផលិតផលដែលរងផលប៉ះពាល់

  • PHP កំណែ 8.5 ឬ PHP ដែលមានកំណែក្រោម 8.5.12
  • PHP កំណែ 8.4 ឬ PHP ដែលមានកំណែក្រោម 8.4.27
  • PHP កំណែ 8.3 ឬ PHP ដែលមានកំណែក្រោម 8.3.36
  • PHP កំណែ 8.2 ឬ PHP ដែលមានកំណែក្រោម 8.2.35

៣. ដំណោះស្រាយ

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធទាំងអស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើជាបន្ទាន់ ទៅកាន់កំណែចុងក្រោយបំផុត (Latest version) ដូចខាងក្រោម៖

  • PHP កំណែ5 ត្រូវអាប់ដេតឡើងយ៉ាងហោចណាស់ទៅកំណែ 8.5.12
  • PHP កំណែ 4 ត្រូវអាប់ដេតឡើងយ៉ាងហោចណាស់ទៅកំណែ 8.4.27
  • PHP កំណេ3 ត្រូវអាប់ដេតឡើងយ៉ាងហោចណាស់ទៅកំណែ 8.3.36
  • PHP កំណែ 2 ត្រូវអាប់ដេតឡើងយ៉ាងហោចណាស់ទៅកំណែ 8.2.35 បន្ទាប់ពីអាប់ដេតរួច ត្រូវធ្វើការ Restart លើ Apache, PHP-FPM និង PHP Workers ទាំងអស់ជាបន្ទាន់។

វិធានការបណ្តោះអាសន្ន (ក្នុងករណីមិនទាន់អាចអាប់ដេតបានភ្លាមៗ)៖

  • សម្រាប់ CVE-2026-109618៖ ត្រូវកំណត់ memory_limit=-1 រក្សា post_max_size ឱ្យនៅទាប និងកំណត់ដែនកំណត់ទំហំសំណើ (Request-size limits) នៅលើ Web Server ឬ Proxy (សូមហាមឃាត់ការប្រើប្រាស់ RLIMIT_AS ឬ RLIMIT_DATA ជំនួសឱ្យសោះ)។
  • សម្រាប់ CVE-2026-109619៖ ត្រូវកំណត់upload_progress.enabled=0 (និង fatal_error_backtraces=0 លើ PHP 8.5) ហើយធ្វើការ Restart លើ Worker ទាំងអស់។ (បញ្ជាក់៖ វិធានការនេះគ្រាន់តែជួយទប់ស្កាត់ផ្លូវវាយប្រហារខ្លះប៉ុណ្ណោះ មិនមែនជាការការពារទាំងស្រុងឡើយ ព្រោះមានតែការអាប់ដេតប៉ុណ្ណោះ ទើបជាដំណោះស្រាយស្របច្បាប់ និងសុវត្ថិភាពបំផុត)។

៤. ឯកសារពាក់ព័ន្ធ

  • – https://thehackernews.com/2026/10/php-issues-emergency-patches-for-two.html
  • – https://www.cisa.gov/news-events/alerts/2026/10/21/critical-vulnerabilities-php-require-immediate-patching
  • – https://www.mycert.org.my/portal/advisory?id=MA-1484.102026
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.