១. ព័ត៌មានទូទៅ
ករណីអ្នកមានឧបករណ៍ច្រើន អ្នកប្រាកដជាចង់ឱ្យឧបករណ៍នីមួយៗទទួលបានការការពារមេរោគបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសកម្មវិធីកម្ចាត់មេរោគដែលត្រឹមត្រូវសម្រាប់ឧបករណ៍ច្រើន គឺមិនមែនមើលតែលើដែនកំណត់ចំនួនឧបករណ៍នោះទេ។
អ្នកត្រូវការកម្មវិធីកម្ចាត់មេរោគណាដែលគាំទ្រប្រព័ន្ធប្រតិបត្តិការ (OS) ដែលអ្នកកំពុងប្រើប្រាស់ ផ្តល់ការការពារដែលមានស្ថេរភាពស្មើៗគ្នានៅលើគ្រប់ឧបករណ៍ អាចឱ្យអ្នកគ្រប់គ្រងអ្វីៗទាំងអស់ចេញពីទីតាំងតែមួយ និងមានតម្លៃសមរម្យរហូតដល់ផុតកំណត់នៃការប្រើប្រាស់។
មិនថាសេចក្តីត្រូវការរបស់អ្នកគឺដើម្បីការពារឧបករណ៍ផ្ទាល់ខ្លួនច្រើន ការពារកុំព្យូទ័ររបស់សមាជិកផ្សេងទៀតនៅក្នុងគ្រួសារ ឬគាំទ្រទាំងកុំព្យូទ័រ Mac និង PC នោះទេ ការស្វែងរកកម្មវិធីកម្ចាត់មេរោគដែលត្រឹមត្រូវគឺជារឿងសំខាន់បំផុត។ ដោយផ្អែកលើចំណុចនេះ តោះមកមើលពីរបៀបកំណត់ទំហំនៃការការពារដែលអ្នកត្រូវការ ការប្រៀបធៀបការការពារ ការគណនាថ្លៃចំណាយសរុប និងការជ្រើសរើសកញ្ចប់សេវាការពារមេរោគសម្រាប់ឧបករណ៍ច្រើនដែលល្អបំផុតសម្រាប់អ្នក។
២. តើអ្វីជាកម្មវិធីកម្ចាត់មេរោគសម្រាប់ឧបករណ៍ច្រើន (Multi-device antivirus software)?
កម្មវិធីកម្ចាត់មេរោគសម្រាប់ឧបករណ៍ច្រើន គឺជាកម្មវិធីសុវត្ថិភាពដែលអ្នកអាចដំឡើងលើឧបករណ៍ដែលគាំទ្រជាច្រើនក្រោមការជាវ (Subscription) តែមួយ ដូច្នេះអ្នកប្រើប្រាស់ដែលមានកុំព្យូទ័រច្រើនអាចរក្សាការការពារឧបករណ៍ទាំងអស់នោះបាន ដោយមិនបាច់ទិញឧបករណ៍បន្ថែម ឬទិញកញ្ចប់សេវាច្រើនដងនោះទេ។
វាអាចមានទម្រង់ខុសៗគ្នាជាច្រើន ដោយសារកញ្ចប់សេវាអាចខុសគ្នាតាមក្រុមហ៊ុនផ្គត់ផ្គង់នីមួយៗ។ បម្រែបម្រួលទាំងនេះរួមមាន៖
- ចំនួនឧបករណ៍ដែលទទួលបានការការពារ
- ប្រព័ន្ធប្រតិបត្តិការដែលត្រូវបានគាំទ្រ
- ចំនួនអ្នកប្រើប្រាស់ ឬសមាជិកគ្រួសារ
- មុខងារដែលមាននៅលើវេទិកា (Platform) នីមួយៗ
- ការកំណត់ថា តើអ្នកអាចតាមដានឧបករណ៍ទាំងអស់ចេញពីគណនីតែមួយបានដែរឬទេ
- កម្រិតភាពងាយស្រួលក្នុងការបន្ថែម ដកចេញ ឬផ្លាស់ប្តូរឧបករណ៍
សូមចងចាំថា “ឧបករណ៍ច្រើន (Multi-device)” មិនប្រាកដថាវានឹងគាំទ្រគ្រប់វេទិកា ឬគ្រប់ប្រភេទឧបករណ៍នោះទេ។ ដំណោះស្រាយការពារមេរោគមួយចំនួនត្រូវបានបង្កើតឡើងសម្រាប់តែប្រព័ន្ធប្រតិបត្តិការជាក់លាក់ប៉ុណ្ណោះ ហើយកញ្ចប់សេវាមួយចំនួនអាចគ្របដណ្តប់តែលើកុំព្យូទ័រ ខណៈដែលកញ្ចប់សេវាផ្សេងទៀតរួមបញ្ចូលទាំងទូរស័ព្ទ និងថេបប្លេតផងដែរ។
៣. តើអ្នកត្រូវការការពារឧបករណ៍ចំនួនប៉ុន្មាន?
មុនពេលអ្នកចាប់ផ្តើមស្វែងរកកម្មវិធីកម្ចាត់មេរោគសម្រាប់ឧបករណ៍ច្រើន អ្នកត្រូវកំណត់ឱ្យច្បាស់ថា តើអ្នកចង់ការពារឧបករណ៍ចំនួនប៉ុន្មាន។ ចំនួននេះមិនប្រាកដថាជាចំនួនឧបករណ៍ទាំងអស់ដែលអ្នកមាននោះទេ ព្រោះមិនមែនគ្រប់ឧបករណ៍ទាំងអស់សុទ្ធតែត្រូវការការការពារមេរោគបន្ថែមនោះឡើយ។ វាជារឿងសំខាន់ក្នុងការកំណត់ថា តើឧបករណ៍ណាខ្លះដែលត្រូវការការការពារពិតប្រាកដ។
- រាប់ចំនួនកុំព្យូទ័រទាំងអស់ដែលកំពុងប្រើប្រាស់៖ ដំបូង ត្រូវពិចារណាលើចំនួនឧបករណ៍ដែលអ្នកកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន រួមមាន កុំព្យូទ័រលើតុ (Desktop), កុំព្យូទ័រយួរដៃ (Laptop) និងកុំព្យូទ័រប្រើប្រាស់រួមគ្នានៅក្នុងគ្រួសារ។
- រាប់បញ្ចូលទាំងឧបករណ៍ដែលមានទំនោរនឹងបន្ថែម ឬផ្លាស់ប្តូរ៖ ប្រសិនបើអ្នកមានគម្រោងទិញកុំព្យូទ័របន្ថែមក្នុងពេលឆាប់ៗនេះ ដូចជាកុំព្យូទ័រធ្វើការមួយផ្សេងទៀត ឬឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារ នោះអ្នកក៏ត្រូវរបញ្ចូលវាទៅក្នុងគណនីផងដែរ។
- បែងចែកឧបករណ៍ដែលកំពុងប្រើប្រាស់ ឱ្យដាច់ពីឧបករណ៍ដែលឈប់ប្រើ៖ តើអ្នកពិតជាបានប្រើប្រាស់គ្រប់ឧបករណ៍ដែលអ្នកមានដែរឬទេ? ឧបករណ៍ដែលឈប់ប្រើប្រាស់ទាំងស្រុង ឬមិនបានភ្ជាប់អ៊ីនធឺណិត ប្រហែលជាមិនត្រូវការការការពារមេរោគនោះទេ ប៉ុន្តែឧបករណ៍រងដែលនៅតែភ្ជាប់ទៅអ៊ីនធឺណិត រក្សាទុកឯកសារ ឬចូលប្រើប្រាស់គណនីផ្សេងៗ នៅតែត្រូវយករកមកពិចារណា។
- កំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ឧបករណ៍នីមួយៗ៖ តើអ្នកត្រូវការកញ្ចប់សេវាការពារមេរោគសម្រាប់មនុស្សម្នាក់ដែលមានកុំព្យូទ័រច្រើន ឬសម្រាប់សមាជិកគ្រួសារច្រើននាក់? ចំនួនមនុស្សដែលប្រើប្រាស់ឧបករណ៍នីមួយៗនឹងប៉ះពាល់ដល់ការរៀបចំគណនី តម្រូវការគាំទ្រ និងការគ្រប់គ្រងការជូនដំណឹង (Alerts) ដូច្នេះវាជាកត្តាសំខាន់មួយដែលត្រូវពិចារណា។
- ជ្រើសរើសដែនកំណត់ឧបករណ៍ឱ្យសមស្របតាមជាក់ស្តែង៖ កាលណាអ្នកមានឧបករណ៍កាន់តែច្រើន កញ្ចប់សេវាសម្រាប់ឧបករណ៍ច្រើនក៏អាចមានតម្លៃកាន់តែថ្លៃផងដែរ។ សូមពិចារណាលើថវិការបស់អ្នក ហើយជ្រើសរើសកញ្ចប់សេវាណាដែលគ្របដណ្តប់លើតម្រូវការបច្ចុប្បន្នរបស់អ្នក (ជាមួយនឹងទំហំបម្រុងទុកបន្តិចបន្តួចសម្រាប់ការកើនឡើង) ជាជាងការចំណាយបន្ថែមលើចំនួនឧបករណ៍ច្រើនលើសពីតម្រូវការ។
៤. តើប្រព័ន្ធប្រតិបត្តិការណាខ្លះដែលកម្មវិធីកម្ចាត់មេរោគត្រូវតែគាំទ្រ?
ប្រព័ន្ធប្រតិបត្តិការខុសៗគ្នាជួបប្រទះនូវការគំរាមកំហែងខុសៗគ្នា ហើយកម្មវិធីកម្ចាត់មេរោគដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការមួយ អាចនឹងគ្មានប្រសិទ្ធភាពលើប្រព័ន្ធប្រតិបត្តិការមួយផ្សេងទៀតនោះទេ។ អ្នកគួរពិនិត្យមើលភាពត្រូវគ្នានៃប្រព័ន្ធ ដើម្បីប្រាកដថាកម្មវិធីកម្ចាត់មេរោគដែលអ្នកជ្រើសរើស គាំទ្រគ្រប់ប្រព័ន្ធប្រតិបត្តិការ (OS) ដែលឧបករណ៍របស់អ្នកកំពុងប្រើប្រាស់ មិនមែនគាំទ្រតែលើកុំព្យូទ័រចម្បងរបស់អ្នកនោះទេ។
- កុំព្យូទ័រ Windows
ប្រសិនបើអ្នកប្រើប្រាស់កុំព្យូទ័រ Windows សូមបញ្ជាក់ថាកម្មវិធីកម្ចាត់មេរោគនោះត្រូវគ្នានឹងកំណែ (Version) Windows របស់អ្នក។ វាក៏សំខាន់ផងដែរក្នុងការផ្ទៀងផ្ទាត់ថា មុខងារសំខាន់ៗត្រូវបានរាប់បញ្ចូល ដូចជាការការពារមេរោគភ្លាមៗ (Real-time malware protection), ការការពារការឆបោកតាមអ៊ីនធឺណិត (Phishing prevention), និងការស្វែងរកដោយផ្អែកលើកាយវិការខុសប្រក្រតី (Behavioral detection) ដើម្បីឱ្យអ្នកទទួលបានការការពារពេញលេញតាមតម្រូវការ។
- កុំព្យូទ័រ Mac
ប្រសិនបើអ្នកមានកុំព្យូទ័រ Mac ការគាំទ្រលើ Mac គួរតែត្រូវបានវាយតម្លៃដោយឡែកពីគ្នា ជាជាងការសន្មតថាអ្វីដែលដំណើរការលើ PC នឹងដំណើរការលើ Mac ដែរនោះ។ ផលិតផលមួយអាចផ្សព្វផ្សាយថាគាំទ្រទាំង Windows និង macOS ប៉ុន្តែមុខងារសម្រាប់ OS នីមួយៗអាចមានភាពខុសគ្នា ឬប្រសិទ្ធភាពនៃការដំណើរការអាចប្រែប្រួលតាមឧបករណ៍។ ដូចគ្នានឹងកុំព្យូទ័រ Windows ដែរ សូមប្រាកដថាមុខងារចម្បងៗដែលអ្នកត្រូវការ ត្រូវបានរាប់បញ្ចូលជាស្រេចដោយស្វ័យប្រវត្តិ។
- គ្រួសារដែលប្រើប្រាស់លាយគ្នារវាង Windows និង Mac
ប្រសិនបើអ្នកប្រើប្រាស់ទាំងកុំព្យូទ័រ Mac និង PC អ្នកនឹងត្រូវស្វែងរកដំណោះស្រាយការពារមេរោគណាដែលគាំទ្រ OS ទាំងពីរក្រោមការជាវ (Subscription) និងគណនីតែមួយ។ ប្រាកដថាបានពិនិត្យមើលថាតើឧបករណ៍ Windows និង Mac អាចចែករំលែកកញ្ចប់សេវាតែមួយបានដែរឬទេ, មុខងារណាខ្លះ (ប្រសិនបើសិនជាមាន) ដែលខុសគ្នាតាមប្រព័ន្ធប្រតិបត្តិការ និងថាគ្រប់ឧបករណ៍ទាំងអស់បង្ហាញនៅលើផ្ទាំងគ្រប់គ្រង (Dashboard) តែមួយឬយ៉ាងណា។
៥. តើគ្រប់ឧបករណ៍ទាំងអស់ទទួលបានការការពារដូចគ្នាដែរឬទេ?
សូម្បីតែកម្មវិធីកម្ចាត់មេរោគដូចគ្នា ក៏អាចផ្តល់ជូននូវមុខងារ និងកម្រិតការពារខុសៗគ្នាដែរនៅតាមប្រព័ន្ធប្រតិបត្តិការនីមួយៗ។ នៅពេលអ្នកវាយតម្លៃដំណោះស្រាយការពារមេរោគសម្រាប់ឧបករណ៍ច្រើន សូមពិនិត្យមើលថាតើមុខងារទាំងនោះមានការប្រែប្រួលតាមវេទិកា (Platform) ដែរឬទេ ដើម្បីប្រាកដថាអ្នកទទួលបានការការពារដែលអ្នកត្រូវការនៅគ្រប់ឧបករណ៍ទាំងអស់។
សូមប្រាកដថាបានប្រៀបធៀប៖
- ការការពារមេរោគភ្លាមៗ (Real-time malware protection)
- ការការពារការឆបោកតាមអ៊ីនធឺណិត និងតំណភ្ជាប់ព្យាលបាទ (Phishing and malicious-link protection)
- ការស្វែងរកការគំរាមកំហែងដោយផ្អែកលើឥរិយាបទខុសប្រក្រតី (Behavior-based threat detection)
- ការការពារការកេងប្រវ័ញ្ចលើចន្លោះប្រហោងសុវត្ថិភាព (Exploit protection)
- ការស្កែនឧបករណ៍ផ្ទុកទិន្នន័យចល័ត/ដកដោតបាន (Removable media scanning)
- ការស្កែនតាមកាលវិភាគ និងការស្កែនដោយដៃ (Scheduled and manual scans)
- ការគ្រប់គ្រងការចាត់វិធានការដាច់ដោយឡែក (Quarantine controls)
- ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ (Automatic updates)
- សមត្ថភាពមើលឃើញនៅលើផ្ទាំងគ្រប់គ្រង (Dashboard visibility)
- ជម្រើសនៃការគាំទ្រ (Support options)
នៅពេលវាយតម្លៃកម្មវិធី សូមស្វែងរកតារាងមុខងារជាក់លាក់សម្រាប់វេទិការនីមួយៗ។ ការពិពណ៌នាអំពីផលិតផលជាទូទៅ តែងតែមិនបានបែងចែកមុខងារទាំងនេះឱ្យច្បាស់លាស់នោះទេ ដូច្នេះវាជារឿងសំខាន់ក្នុងការពិនិត្យមើលឱ្យបានល្អិតល្អន់ជាងមុន។
៦. តើមុខងារការពារណាខ្លះដែលសំខាន់បំផុត?
ទន្ទឹមនឹងនេះ តើអ្វីជាមុខងារចម្បងៗដែលអ្នកគួរស្វែងរកនៅក្នុងកម្មវិធីកម្ចាត់មេរោគ? មិនថាអ្នកប្រើ Mac, PC ឬឧបករណ៍ផ្សេងទៀតនោះទេ មានមុខងារការពារមួយចំនួនដែលអ្នកមិនគួររំលងឡើយ។ រួមមាន៖
- ការការពារពីមេរោគភ្លាមៗ (Real-time malware protection)
ការការពារមេរោគ គឺជាទិដ្ឋភាពសំខាន់បំផុតមួយនៃដំណោះស្រាយការពារមេរោគណាមួយ។ ឧបករណ៍ដែលបានភ្ជាប់នីមួយៗគួរតែត្រូវបានតាមដានជាបន្តបន្ទាប់ ដើម្បីស្វែងរកការគំរាមកំហែងនៅពេលវាលេចឡើង ជាជាងការពឹងផ្អែកលើការស្កែនដោយដៃជារឿយៗ។
- ការការពារការឆបោក (Phishing) និងវេបសាយព្យាលបាទ
ល្បិចឆបោក (Phishing scams) និងគេហទំព័របោកប្រាស់ គឺជាវិធីសាស្ត្រវាយប្រហារតាមអ៊ីនធឺណិតដ៏ពេញនិយម។ ការការពារ Phishing ដ៏ល្អ អាចជួយសម្គាល់តំណភ្ជាប់បោកប្រាស់ ទំព័រចូលប្រើប្រាស់ (Login) ក្លែងក្លាយ និងការទាញយកឯកសារដែលមានមេរោគ។ ពិតណាស់ គ្រប់គ្នានៅតែត្រូវដឹងពីរបៀបជៀសវាង Phishing និងការអនុវត្តល្អៗផ្សេងទៀត ប៉ុន្តែការការពារ Phishing ដែលល្អពិតជាអាចជួយបានច្រើន។
- ការស្វែងរកការគំរាមកំហែងដោយផ្អែកលើឥរិយាបទខុសប្រក្រតី (Behavior-based threat detection)
ឧបករណ៍ការពារមេរោគជាទូទៅស្វែងរកហត្ថលេខា (Signatures) មេរោគដែលគេស្គាល់ស្រាប់ ប៉ុន្តែអ្នកវាយប្រហារអាចផ្លាស់ប្តូរ លាក់បាំង ឬកែប្រែវា ដើម្បីធ្វើឱ្យពិបាកក្នុងការរកឃើញ។ ចំណែកឯការតាមដានកាយវិការ (Behavioral monitoring) វិញ អាចសម្គាល់ឃើញសកម្មភាពសង្ស័យ ដែលអាចជាសញ្ញានៃមេរោគ ឬមេរោគផ្សេងៗ ទោះបីជាវាមិនត្រូវគ្នានឹងហត្ថលេខាដែលគេស្គាល់ក៏ដោយ។
- ការធ្វើបច្ចុប្បន្នភាពការគំរាមកំហែងដោយស្វ័យប្រវត្តិ (Automatic threat updates)
ការគំរាមកំហែងមានការវិវត្តជាប្រចាំ ដោយមានមេរោគថ្មីៗលេចឡើងយ៉ាងឆាប់រហ័ស។ ការរក្សាកម្មវិធីកម្ចាត់មេរោគឱ្យទាន់សម័យគឺជារឿងខានមិនបាន ដូច្នេះហើយទើបតម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាពការគំរាមកំហែងដោយស្វ័យប្រវត្តិ។ ការធ្វើបច្ចុប្បន្នភាពស្វ័យប្រវត្តិទាំងនេះអាចរាប់បញ្ចូលទាំងហត្ថលេខាការគំរាមកំហែង, ទិន្នន័យកេរ្តិ៍ឈ្មោះ (Reputation data), វិធាននៃការស្វែងរក (Detection rules), ឬម៉ូដែលរៀនសូត្ររបស់ម៉ាស៊ីន (Machine-learning models) អាស្រ័យលើផលិតផលនីមួយៗ។
- ការការពារការកេងប្រវ័ញ្ចចន្លោះប្រហោង (Exploit protection)
នៅពេលចន្លោះប្រហោងសុវត្ថិភាពរបស់កម្មវិធីត្រូវបានរកឃើញ វាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត។ ការការពារ Exploit អាចជួយស្វែងរកការព្យាយាមកេងប្រវ័ញ្ចលើចន្លោះប្រហោងទាំងនេះ ដែលអនុញ្ញាតឱ្យរារាំងវាបាន រហូតដល់ចន្លោះប្រហោងនោះត្រូវបានបិទភ្ជិត (Patched)។
- ការស្កែនឧបករណ៍ផ្ទុកទិន្នន័យចល័ត (Removable media scanning)
ទម្រង់ USB, ម៉ាស៊ីនរឹងខាងក្រៅ (External hard drive) និងឧបករណ៍ផ្ទុកទិន្នន័យចល័តផ្សេងទៀត អាចផ្ទុកឯកសារពុលដែលចម្លងទៅកុំព្យូទ័រមួយផ្សេងទៀត ប្រសិនបើឯកសារទាំងនោះត្រូវបានបើក ឬដំណើរកា។ ការស្កែនឧបករណ៍ផ្ទុកទិន្នន័យចល័ត អាចជួយស្វែងរកឯកសារពុលនៅលើឧបករណ៍ផ្ទុកទិន្នន័យដែលបានភ្ជាប់ មុនពេលវាបង្កការខូចខាត។
- ការជូនដំណឹងច្បាស់លាស់ និងការគ្រប់គ្រងការដាក់ដាច់ដោយឡែក (Quarantine controls)
កម្មវិធីកម្ចាត់មេរោគគួរតែផ្តល់នូវការជូនដំណឹងច្បាស់លាស់ដែលអ្នកប្រើប្រាស់ទាំងអស់អាចយល់បាន ដោយមិនគិតពីកម្រិតចំណេះដឹងបច្ចេកវិទ្យារបស់ពួកគេឡើយ។ នៅពេលរកឃើញការគំរាមកំហែង គួរតែមានការគ្រប់គ្រង Quarantine ច្បាស់លាស់ ដែលដាក់ឯកសារសង្ស័យឱ្យនៅដាច់ដោយឡែក និងពន្យល់ពីសកម្មភាពដែលត្រូវបានអនុវត្ត។
៧. ឯកសារពាក់ព័ន្ធ
- https://www.splashtop.com/blog/how-to-choose-antivirus-software-multiple-devices







