October 22, 2026

Language:

CamSA26-37: ចំណុចខ្សោយនៅក្នុងកម្មវិធី Cisco

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Cisco បានបញ្ចេញបច្ចុប្បន្នភាពសន្ដិសុខដើម្បីជួសជុលចំណុចខ្សោយដែលមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត នៅក្នុងកម្មវិធី Cisco Catalyst SD-WAN Manager ។ ចំណុចខ្សោយនេះមានពិន្ទុវាយតម្លៃកម្រិតគ្រោះថ្នាក់ (CVSS v3.1) រហូតដល់ ៩.៨ លើ ១០ ហើយត្រូវបានរកឃើញថាកំពុងត្រូវបានយកទៅវាយប្រហារយ៉ាងសកម្មនៅលើអ៊ិនធឺណិត។ ដោយសារតែការគ្រប់គ្រង URI encoding មិនបានត្រឹមត្រូវនៅក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ API session របស់ Cisco Catalyst SD-WAN Manager ចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមិនត្រូវការគណនីប្រើប្រាស់ (Unauthenticated) និងអាចផ្ញើសំណើ HTTP ពិសេសពីចម្ងាយ ដើម្បីរំលងការផ្ទៀងផ្ទាត់ និងចូលទៅកាន់ API ដោយទទួលបានសិទ្ធិជាអ្នកគ្រប់គ្រងប្រព័ន្ធ (Admin privileges)។

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធគួរធ្វើបច្ចុប្បន្នភាពតាមការចាំបាច់៖

  • CVE-2026-76504: ចំណុចខ្សោយនៃការគ្រប់គ្រង URI encoding មិនបានត្រឹមត្រូវ (Improper URI encoding handling) អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័ររំលងការផ្ទៀងផ្ទាត់អត្តសញ្ញាណ (Bypass authentication) និងទទួលបានសិទ្ធិជា Admin លើប្រព័ន្ធ។

២. ផលិតផលដែលរងផលប៉ះពាល់

  • Cisco Catalyst SD-WAN Manager កំណែ 9.10.1
  • Cisco Catalyst SD-WAN Manager កំណែ 12 ដល់កំណែ 20.12.8.2
  • Cisco Catalyst SD-WAN Manager កំណែ 15 ដល់កំណែ 20.15.6.1
  • Cisco Catalyst SD-WAN Manager កំណែ 18 ដល់កំណែ 20.18.4.1
  • Cisco Catalyst SD-WAN Manager កំណែ 1 ដល់កំណែ 26.1.2.1
  • Cisco Catalyst SD-WAN Manager កំណែ 2

៣. អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធទាំងអស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើជាបន្ទាន់ ទៅកាន់កំណែចុងក្រោយបំផុត (Latest version) ដែលបានចេញផ្សាយដោយក្រុមហ៊ុន Cisco។

៤. ឯកសារពាក់ព័ន្ធ

  • https://sec.cloudapps.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-sdwan-webauth-xr8beuuU
  • https://www.cisa.gov/known-exploited-vulnerabilities-catalog?field_cve=CVE-2026-76504
  • https://nvd.nist.gov/vuln/detail/CVE-2026-76504
  • https://www.csa.gov.sg/alerts-and-advisories/alerts/al-2026-132/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.