១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Cisco បានបញ្ចេញបច្ចុប្បន្នភាពសន្ដិសុខដើម្បីជួសជុលចំណុចខ្សោយដែលមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត នៅក្នុងកម្មវិធី Cisco Catalyst SD-WAN Manager ។ ចំណុចខ្សោយនេះមានពិន្ទុវាយតម្លៃកម្រិតគ្រោះថ្នាក់ (CVSS v3.1) រហូតដល់ ៩.៨ លើ ១០ ហើយត្រូវបានរកឃើញថាកំពុងត្រូវបានយកទៅវាយប្រហារយ៉ាងសកម្មនៅលើអ៊ិនធឺណិត។ ដោយសារតែការគ្រប់គ្រង URI encoding មិនបានត្រឹមត្រូវនៅក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ API session របស់ Cisco Catalyst SD-WAN Manager ចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមិនត្រូវការគណនីប្រើប្រាស់ (Unauthenticated) និងអាចផ្ញើសំណើ HTTP ពិសេសពីចម្ងាយ ដើម្បីរំលងការផ្ទៀងផ្ទាត់ និងចូលទៅកាន់ API ដោយទទួលបានសិទ្ធិជាអ្នកគ្រប់គ្រងប្រព័ន្ធ (Admin privileges)។
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធគួរធ្វើបច្ចុប្បន្នភាពតាមការចាំបាច់៖
- CVE-2026-76504: ចំណុចខ្សោយនៃការគ្រប់គ្រង URI encoding មិនបានត្រឹមត្រូវ (Improper URI encoding handling) អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័ររំលងការផ្ទៀងផ្ទាត់អត្តសញ្ញាណ (Bypass authentication) និងទទួលបានសិទ្ធិជា Admin លើប្រព័ន្ធ។
២. ផលិតផលដែលរងផលប៉ះពាល់
- Cisco Catalyst SD-WAN Manager កំណែ 9.10.1
- Cisco Catalyst SD-WAN Manager កំណែ 12 ដល់កំណែ 20.12.8.2
- Cisco Catalyst SD-WAN Manager កំណែ 15 ដល់កំណែ 20.15.6.1
- Cisco Catalyst SD-WAN Manager កំណែ 18 ដល់កំណែ 20.18.4.1
- Cisco Catalyst SD-WAN Manager កំណែ 1 ដល់កំណែ 26.1.2.1
- Cisco Catalyst SD-WAN Manager កំណែ 2
៣. អនុសាសន៍ណែនាំ
ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធទាំងអស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើជាបន្ទាន់ ទៅកាន់កំណែចុងក្រោយបំផុត (Latest version) ដែលបានចេញផ្សាយដោយក្រុមហ៊ុន Cisco។
៤. ឯកសារពាក់ព័ន្ធ
- https://sec.cloudapps.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-sdwan-webauth-xr8beuuU
- https://www.cisa.gov/known-exploited-vulnerabilities-catalog?field_cve=CVE-2026-76504
- https://nvd.nist.gov/vuln/detail/CVE-2026-76504
- https://www.csa.gov.sg/alerts-and-advisories/alerts/al-2026-132/







