October 22, 2026

Language:

CamSA26-36: ចំណុចខ្សោយនៅក្នុងផលិតផល Microsoft ប្រចាំខែតុលា ឆ្នាំ២០២៦

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Microsoft បានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយចំនួន ១.៤០៧ នៅក្នុងកញ្ចប់បច្ចុប្បន្នភាពសន្តិសុខ Patch Tuesday ប្រចាំខែតុលា ឆ្នាំ២០២៦ នេះ ដែលជាចំនួនបំបែកកំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីខែកញ្ញា។ នៅក្នុងនោះផងដែរ មានចំណុចខ្សោយ zero-day ចំនួន ២ ត្រូវបានគេរកឃើញ ដោយមាន ១ ត្រូវបានគេយកទៅវាយប្រហារជាក់ស្តែងនៅលើប្រព័ន្ធអ៊ីនធឺណិតរួចហើយ។

ក្នុងចំណោមចំណុចខ្សោយទាំង ១.៤០៧ នេះ មាន ៦៩ ត្រូវបានវាយតម្លៃថាមានកម្រិតធ្ងន់ធ្ងរបំផុត ១.៣៣៧ ត្រូវបានវាយតម្លៃថាមានកម្រិតធ្ងន់ធ្ងរ និង ១ ទៀតមានកម្រិតទាប។

ផ្អែកតាមរបាយការណ៍បានបញ្ជាក់ថាមានចំណុចខ្សោយសំខាន់ៗចំនួន ១៩ ដែលអ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធ (System Administrators) គួរយកចិត្តទុកដាក់បំផុត រួមមាន៖

  • CVE-2026-96951: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Windows Shell ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការ (Bypass) មុខងារសន្តិសុខ (Security Feature Bypass / Mark of the Web)។ ចំណុចខ្សោយនេះត្រូវបានគេស្គាល់ថាជា zero-day ដែលកំពុងត្រូវបានគេយកទៅវាយប្រហារជាក់ស្តែង ដោយអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រប្រើប្រាស់ល្បិចវិស្វកម្មសង្គម (Social Engineering) តាមរយៈអ៊ីមែល ឬសារ ដើម្បីបញ្ចុះបញ្ចូលគោលដៅឱ្យបើកឯកសារខូចទ្រង់ទ្រាយ ដែលអាចគេចវេសពីការជូនដំណឹងសុវត្ថិភាព MOTW របស់ប្រព័ន្ធបាន។
  • CVE-2026-108398: ចំណុចខ្សោយមាននៅក្នុងកម្មវិធី .NET Framework ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការខកខានត្រួតពិនិត្យផ្លូវស្វែងរក (Security Feature Bypass)។ ចំណុចខ្សោយនេះត្រូវបានគេទម្លាយជាសាធារណៈមុនពេលមានកញ្ចប់បច្ចុប្បន្នភាព ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ចុះបញ្ជី .NET assembly ក្លែងបន្លំ ដើម្បីឆ្លងកាត់ការទប់ស្កាត់របស់ប្រព័ន្ធការពារ Windows Defender Application Control (WDAC)។
  • CVE-2026-70229: ចំណុចខ្សោយមាននៅក្នុងសេវាកម្ម Windows Active Directory Domain Services (AD DS) ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការប្រតិបត្តិបញ្ជាកូដពីចម្ងាយ (Remote Code Execution)។ ចំណុចខ្សោយនេះត្រូវបានវាយតម្លៃកម្រិត Critical ដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រផ្ញើកញ្ចប់ទិន្នន័យ (crafted packet) មកកាន់សេវាកម្ម AD DS ដើម្បីទទួលបានសិទ្ធិប្រតិបត្តិកូដនៅលើប្រព័ន្ធគោលដៅ។
  • CVE-2026-70279: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Microsoft Exchange Server ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការក្លែងបន្លំទិន្នន័យ (Spoofing)។ តាមរយៈការបោកបញ្ឆោតគោលដៅឱ្យចុចលើតំណភ្ជាប់ខូចទ្រង់ទ្រាយ និងក្នុងករណីដែលគោលដៅមានសិទ្ធិជាអភិបាលប្រព័ន្ធ វានឹងអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចចូលមើល ឬកែប្រែទិន្នន័យរបស់ស្ថាប័នបាន។
  • CVE-2026-70571: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Microsoft Exchange Server ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការប្រតិបត្តិបញ្ជាកូដពីចម្ងាយ (Remote Code Execution)។ តាមរយៈការផ្ញើអ៊ីមែលដែលមានបញ្ហាទៅកាន់ម៉ាស៊ីនបម្រើ Exchange អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ មានសមត្ថភាពប្រតិបត្តិបញ្ជាកូដនៅលើម៉ាស៊ីនបម្រើផ្ទាល់តែម្ដង។
  • CVE-2026-100214: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Dynamics Business Central ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការអនុវត្តកូដពីចម្ងាយ (Remote Code Execution)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចលួចបញ្ជា ឬដំណើរការកូដអាក្រក់នៅលើប្រព័ន្ធពីចម្ងាយបាន ដោយពុំចាំបាច់មានការអនុញ្ញាត ដែលអាចបង្កឱ្យមានការគ្រប់គ្រងប្រព័ន្ធទាំងមូល ឬបាត់បង់ទិន្នន័យសំខាន់ៗរបស់ស្ថាប័ន។
  • CVE-2026-102217: ចំណុចខ្សោយមាននៅក្នុងសេវា WebDAV ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីចន្លោះប្រហោងនេះ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យក្លាយជាអ្នកគ្រប់គ្រង (Admin) ដែលផ្តល់លទ្ធភាពឱ្យពួកគេអាចគ្រប់គ្រង ឬធ្វើសកម្មភាពផ្សេងៗលើសពីសិទ្ធិធម្មតាដែលបានកំណត់។
  • CVE-2026-69918: ចំណុចខ្សោយមាននៅក្នុង Windows Core Messaging ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីចន្លោះប្រហោងនេះដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលផ្តល់លទ្ធភាពឱ្យពួកគេអាចចូលដំណើរការ និងគ្រប់គ្រងមុខងារសំខាន់ៗរបស់ប្រព័ន្ធកម្រិតខ្ពស់បាន។
  • CVE-2026-88159: ចំណុចខ្សោយមាននៅក្នុងសេវា Windows Background Intelligent Transfer Service (BITS) ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការអនុវត្តកូដពីចម្ងាយ (Remote Code Execution)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រអាចទាញយកប្រយោជន៍ពីសេវាផ្ទេរឯកសារផ្ទៃខាងក្រោយនេះ ដើម្បីបញ្ជូន និងរត់កូដកេងប្រវ័ញ្ចពីចម្ងាយនៅលើប្រព័ន្ធគោលដៅ ដែលអាចនាំឱ្យមានការគ្រប់គ្រងប្រព័ន្ធទាំងស្រុង។
  • CVE-2026-96940: ចំណុចខ្សោយមាននៅក្នុង Microsoft Exchange Server ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រដែលមានសិទ្ធិកម្រិតទាប ឬគ្មានសិទ្ធិគ្រប់គ្រាន់ អាចទាញយកប្រយោជន៍ពីប្រព័ន្ធអ៊ីមែលនេះ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យក្លាយជាអ្នកគ្រប់គ្រងប្រព័ន្ធ ដែលផ្តល់លទ្ធភាពឱ្យពួកគេអាចចូលមើល ទាញយក ឬកែប្រែទិន្នន័យរសើប និងគ្រប់គ្រងប្រតិបត្តិការលើម៉ាស៊ីនបម្រើ (Server) នោះបាន។
  • CVE-2026-69673: ចំណុចខ្សោយមាននៅក្នុង Windows Update ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីដំណើរការអាប់ដេតរបស់វីនដូ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅចាត់ចែង ឬកែប្រែប្រព័ន្ធកម្រិតមូលដ្ឋានបាន។
  • CVE-2026-69718: ចំណុចខ្សោយមាននៅក្នុង Windows Update ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីយន្តការធ្វើបច្ចុប្បន្នភាពរបស់វីនដូ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលផ្តល់ឱកាសឱ្យពួកគេអាចចូលទៅគ្រប់គ្រង ឬធ្វើសកម្មភាពផ្សេងៗលើសពីកម្រិតសិទ្ធិដែលបានផ្ដល់ជូនដើម។
  • CVE-2026-69733: ចំណុចខ្សោយមាននៅក្នុង Windows Update ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីយន្តការធ្វើបច្ចុប្បន្នភាពរបស់វីនដូ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅគ្រប់គ្រង ឬធ្វើសកម្មភាពកម្រិតខ្ពស់នៅលើប្រព័ន្ធគោលដៅដោយគ្មានការអនុញ្ញាត។
  • CVE-2026-69783: ចំណុចខ្សោយមាននៅក្នុង Windows Update ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីយន្តការធ្វើបច្ចុប្បន្នភាពរបស់វីនដូ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលផ្តល់ឱកាសឱ្យពួកគេអាចចូលទៅគ្រប់គ្រង កែប្រែ ឬប្រតិបត្តិការផ្សេងៗលើប្រព័ន្ធដោយគ្មានការអនុញ្ញាត។
  • CVE-2026-69880: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Desktop Window Manager ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីកម្មវិធីគ្រប់គ្រងwindow graphics ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅគ្រប់គ្រង ឬធ្វើសកម្មភាពកម្រិតខ្ពស់នៅលើប្រព័ន្ធគោលដៅដោយគ្មានការអនុញ្ញាត។
  • CVE-2026-69882: ចំណុចខ្សោយមាននៅក្នុង Windows Update ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីយន្តការធ្វើបច្ចុប្បន្នភាពរបស់វីនដូ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅគ្រប់គ្រង កែប្រែ ឬប្រតិបត្តិការផ្សេងៗលើប្រព័ន្ធដោយគ្មានការអនុញ្ញាត។
  • CVE-2026-69923: ចំណុចខ្សោយមាននៅក្នុង Windows AI ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីសមាសភាគបញ្ញាសិប្បនិម្មិត (AI) របស់វីនដូ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅគ្រប់គ្រង ឬធ្វើសកម្មភាពកម្រិតខ្ពស់នៅលើប្រព័ន្ធគោលដៅដោយគ្មានការអនុញ្ញាត។
  • CVE-2026-69926: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Desktop Window Manager ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីកម្មវិធីគ្រប់គ្រង window graphics ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅគ្រប់គ្រង ឬធ្វើសកម្មភាពកម្រិតខ្ពស់នៅលើប្រព័ន្ធគោលដៅដោយគ្មានការអនុញ្ញាត។
  • CVE-2026-70054: ចំណុចខ្សោយមាននៅក្នុង Windows NetBIOS ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីពិធីការបណ្តាញ NetBIOS នេះ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅគ្រប់គ្រង ឬធ្វើសកម្មភាពកម្រិតខ្ពស់នៅលើប្រព័ន្ធគោលដៅដោយគ្មានការអនុញ្ញាត។

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • .NET
  • .NET Framework
  • .NET and Visual Studio
  • NET Core
  • Active Directory Certificate Services (AD CS)
  • Active Directory Domain Services
  • Active Directory Federation Services (AD FS)
  • Azure Active Directory
  • Azure Arc
  • Azure CycleCloud
  • Azure DevOps
  • Azure HDInsight
  • Azure Key Vault
  • Azure Storage Library
  • Connected Devices Platform Service (Cdpsvc)
  • Desktop Window Manager
  • Dynamics Business Central
  • Function Discovery Service (fdwsd.dll)
  • Graphic Fonts
  • HID Parser Library
  • HID class driver
  • Internet Explorer
  • Linux Kernel
  • Microsoft Account
  • Microsoft Azure Attestation service and Device Health Attestation Service
  • Microsoft Bluetooth Driver
  • Microsoft COM for Windows
  • Microsoft Configuration Manager
  • Microsoft Defender
  • Microsoft Defender for Endpoint
  • Microsoft Digest Authentication
  • Microsoft Exchange Server
  • Microsoft Failover Cluster Virtual Driver
  • Microsoft Graphics Component
  • Microsoft Input Method Editor (IME)
  • Microsoft Internet Messaging API
  • Microsoft Local Security Authority Server (lsasrv)
  • Microsoft MPEG-2 Video Extension
  • Microsoft Office
  • Microsoft Office Access
  • Microsoft Office Click-To-Run
  • Microsoft Office Excel
  • Microsoft Office OneNote
  • Microsoft Office Outlook
  • Microsoft Office PowerPoint
  • Microsoft Office SharePoint
  • Microsoft Office Visio
  • Microsoft Office Word
  • Microsoft PostScript Printer Driver
  • Microsoft Power Apps
  • Microsoft PowerShell
  • Microsoft PowerToys
  • Microsoft QUIC
  • Microsoft Scripting Engine
  • Microsoft Streaming Service
  • Microsoft Trace Data Helper
  • Microsoft Windows Codecs Library
  • Microsoft Windows Media Foundation
  • Microsoft Windows PDF
  • Microsoft Windows Search Component
  • Microsoft XML
  • Network Device Enrollment Service (NDES)
  • Network Policy Server (NPS)
  • OpenSSH for Windows
  • Python
  • Quality Windows Audio/Video Experience (QWAVE) service
  • RPC Endpoint Mapper Service
  • RPC Runtime
  • Reliable Multicast Transport Driver (RMCAST)
  • Remote Access Point-to-Point Protocol (PPP) EAP-TLS
  • Remote Desktop Client
  • Remote Desktop Display Driver
  • Remote Desktop Gateway Service
  • Role: DNS Server
  • SQL Server
  • SQLite
  • Servicing Stack Updates
  • Skype for Business and Microsoft Lync
  • Software Protection Platform (SPP)
  • SysInternals
  • Virtual Hard Disk (VHD) Miniport Driver
  • Visual Studio Code
  • Visual Studio Tools for Applications and SQL Server Management Studio
  • WebDAV
  • Windows AI
  • Windows ALPC
  • Windows Advanced Rasterization Platform
  • Windows Aggregated Data Platform Service
  • Windows Ancillary Function Driver for WinSock
  • Windows AppX Deployment Extensions
  • Windows AppX Deployment Service
  • Windows Application Compatibility Cache
  • Windows Assigned Access
  • Windows Audio Service
  • Windows Autopilot
  • Windows Background Intelligent Transfer Service (BITS)
  • Windows Backup Engine
  • Windows Bind Filter Driver
  • Windows Biometric Service
  • Windows BitLocker
  • Windows Bluetooth A2DP driver
  • Windows Bluetooth Port Driver
  • Windows Bluetooth Service
  • Windows Broadcast DVR User Service
  • Windows CCFFilter Driver
  • Windows CD-ROM Driver
  • Windows COM+ Event System Service
  • Windows Camera Frame Server Monitor
  • Windows Cash Drawer Protocol Provider
  • Windows Certificates
  • Windows Client License Service
  • Windows Client Side Caching driver (csc.sys)
  • Windows Client for NFS
  • Windows Client-Side Caching (CSC) Service
  • Windows Clipboard Server
  • Windows Clipboard User Service
  • Windows Cloud Files Mini Filter Driver
  • Windows Common Log File System Driver
  • Windows Composite Image File System
  • Windows Connected Devices Platform Service
  • Windows Connected User Experiences and Telemetry
  • Windows Console Driver
  • Windows Container Isolation FS Filter Driver
  • Windows Container Isolation FS Filter Driver (unionfs.sys)
  • Windows Core Messaging
  • Windows Credential Guard
  • Windows Credential Manager
  • Windows Credential Providers
  • Windows Cryptographic Services
  • Windows DCOM Server
  • Windows DHCP Client
  • Windows DHCP Server
  • Windows DNS
  • Windows DWM Core Library
  • Windows Defender Firewall Service
  • Windows Deployment Services
  • Windows Device Association Service
  • Windows Device Install Service
  • Windows Diagnostic Policy Service
  • Windows Direct Composition
  • Windows Distributed File System (DFS)
  • Windows EAPHost Service
  • Windows Embedded Mode Service
  • Windows Encrypting File System (EFS)
  • Windows Enterprise App Management
  • Windows Error Reporting
  • Windows Event Logging Service
  • Windows Event Tracing
  • Windows Event Viewer
  • Windows Failover Cluster
  • Windows Fast FAT Driver
  • Windows Fax and Scan Service
  • Windows GDI
  • Windows GDI+
  • Windows Geotag Broker
  • Windows Graphics Kernel
  • Windows Group Policy
  • Windows HTTP.sys
  • Windows Health and Optimized Experiences Service
  • Windows Hello
  • Windows Host Guardian Service
  • Windows Hyper-V
  • Windows IKE Extension
  • Windows IP Over USB Service
  • Windows Image Acquisition
  • Windows Imaging Component
  • Windows Input System
  • Windows Installer
  • Windows Internal System User Profile
  • Windows Internet (wininet.dll)
  • Windows Internet Connection Sharing (ICS)
  • Windows Internet Information Services
  • Windows Internet Key Exchange (IKE) Protocol
  • Windows Kerberos
  • Windows Kernel
  • Windows Kernel Mode Driver
  • Windows Kernel-Mode Drivers
  • Windows Key Distribution Center
  • Windows Key Storage Provider
  • Windows Libarchive
  • Windows Local Security Authority (LSA)
  • Windows Local Security Authority Subsystem Service (LSASS)
  • Windows MIDI Service Module
  • Windows Management Instrumentation
  • Windows Management Services
  • Windows Media
  • Windows Media Player
  • Windows Media Video Decoder
  • Windows Message Queuing
  • Windows Message Queuing Queue Manager
  • Windows Mobile Broadband
  • Windows Mobile Device Management
  • Windows Modern Device Management (MDM)
  • Windows NDIS
  • Windows NTFS
  • Windows NTLM
  • Windows NetBIOS
  • Windows Netlogon
  • Windows Network File System
  • Windows Network List Service
  • Windows Network Load Balancing
  • Windows Notification
  • Windows Now Playing Session Manager
  • Windows OLE
  • Windows OLE DB
  • Windows Overlay Filter
  • Windows PCI Bus Driver
  • Windows Paint
  • Windows Partition Management Driver
  • Windows Perception Simulation Service
  • Windows Performance Monitor
  • Windows Phone Service
  • Windows Portable Device Enumerator Service
  • Windows Portable Device File System Driver
  • Windows Portable Device MTP Driver
  • Windows PowerShell
  • Windows Print Spooler Components
  • Windows Program Compatibility Assistant Service
  • Windows Projected File System
  • Windows Push Notifications
  • Windows Quality of Service (QoS) Packet Scheduler
  • Windows RNDIS
  • Windows Raw Image Extension
  • Windows Registry
  • Windows Remote Access Connection Manager
  • Windows Remote Access Service Infrastructure
  • Windows Remote Desktop
  • Windows Remote Desktop Protocol
  • Windows Remote Desktop Services
  • Windows Remote POS Driver
  • Windows Resilient File System (ReFS)
  • Windows Resilient File System (ReFS) Deduplication Service
  • Windows Resource Management (MRM)
  • Windows Resume
  • Windows Rich Text Edit Control
  • Windows Routing and Remote Access Service (RRAS)
  • Windows SMB Client
  • Windows SMB Server
  • Windows Schannel
  • Windows Secure Boot
  • Windows Secure Kernel Mode
  • Windows Secure Socket Tunneling Protocol (SSTP)
  • Windows Security Account Manager
  • Windows Security App
  • Windows Security Center
  • Windows Security Support Provider Interface
  • Windows Sensor Data Service
  • Windows Server Update Service
  • Windows Server for NFS
  • Windows Setup Files Cleanup
  • Windows Setup and Deployment
  • Windows Shell
  • Windows Smart Card
  • Windows SmartScreen
  • Windows Spaceport.sys
  • Windows StateRepository API
  • Windows Storage
  • Windows Storage Port Driver
  • Windows Storage Spaces Controller
  • Windows Storage VSP Driver
  • Windows Storport Miniport Driver
  • Windows Subsystem for Linux
  • Windows Sysmain Service
  • Windows System Information Console
  • Windows TCP/IP
  • Windows Telephony Server
  • Windows Text Services Framework
  • Windows Text Shaping
  • Windows UEFI
  • Windows UI Immersive Server
  • Windows USB Driver
  • Windows USB Print Driver
  • Windows USB Video Driver
  • Windows Universal Disk Format File System Driver (UDFS)
  • Windows Universal Plug and Play (UPnP) Device Host
  • Windows Update
  • Windows Update Delivery Optimization
  • Windows Update Orchestrator Service
  • Windows Update Service
  • Windows Update Stack
  • Windows User Profile Service
  • Windows VHD miniport driver
  • Windows VMSwitch
  • Windows Virtual Input
  • Windows Virtualization-Based Security (VBS) Enclave
  • Windows Volume Manager Extension Driver
  • Windows WLAN Service
  • Windows WalletService
  • Windows Web Account Manager
  • Windows Wi-Fi Driver
  • Windows Win32 Kernel Subsystem
  • Windows Win32K
  • Windows Win32K – GRFX
  • Windows Win32K – ICOMP
  • Windows Wired AutoConfig Service
  • Windows Work Folders
  • Windows Workstation Service
  • Windows exFAT File System
  • Windows iSCSI
  • Windows kernel32.dll
  • Winlogon

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • https://www.jpcert.or.jp/english/at/2026/at260031.html
  • https://www.tenable.com/blog/microsofts-october-2026-patch-tuesday-addresses-1407-cves-cve-2026-96951
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.