១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Fortinet បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) មានក្នុងផលិតផលរបស់ខ្លួន នាខែតុលា ឆ្នាំ២០២៦ (CVE-2026-104286) ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុត។ ចំណុចខ្សោយនេះកំពុងត្រូវបានគេវាយលុកយ៉ាងសកម្ម ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។
២. ផលិតផលដែលរងផលប៉ះពាល់
- ផលិតផលដែលរងផលប៉ះពាល់គឺកម្មវិធី Fortinet FortiMail កំណែលេខ 2.0 ដល់ 7.2.9
- ផលិតផលដែលរងផលប៉ះពាល់គឺកម្មវិធី Fortinet FortiMail កំណែលេខ 4.0 ដល់ 7.4.8
- ផលិតផលដែលរងផលប៉ះពាល់គឺកម្មវិធី Fortinet FortiMail កំណែលេខ 6.0 ដល់ 7.6.6
- ផលិតផលដែលរងផលប៉ះពាល់គឺកម្មវិធី Fortinet FortiMail កំណែលេខ 0.0 ដល់ 8.0.1
៣. ផលប៉ះពាល់
ការវាយលុកដោយជោគជ័យតាមរយៈការផ្ញើ Request (HTTP ឬ HTTPS) អាចអនុញ្ញាតឱ្យអ្នកវាយប្រហារដែលគ្មានការអនុញ្ញាត (Unauthenticated Attacker) ធ្វើការបង្កើត ឬសរសេរឯកសារផ្សេងៗ (Arbitrary Files) ដោយសេរីនៅលើប្រព័ន្ធ FortiMail តាមរយៈចំណុចខ្សោយប្រភេទ Path Traversal។
៤. ដំណោះស្រាយ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រង ត្រូវអនុវត្តតាមវិធានការបណ្តោះអាសន្ន (Workarounds) របស់ក្រុមហ៊ុន Fortinet និងធ្វើការអាប់ដេតទៅកាន់កំណែចុងក្រោយបំផុតដូចខាងក្រោម៖
- ផលិតផល FortiMail 7.2.0 –2.9 អាប់ដេតទៅកាន់កំណែលេខ 7.4 ឬ កំណែចុងក្រោយ
- ផលិតផល FortiMail 7.4.0 – 7.4.8 អាប់ដេតទៅកាន់កំណែលេខ 4.9 ឬ កំណែចុងក្រោយ
- ផលិតផល FortiMail 7.6.0 – 6.6 អាប់ដេតទៅកាន់កំណែលេខ 7.6.7 ឬ កំណែចុងក្រោយ
- ផលិតផល FortiMail 8.0.0 – 0.1 អាប់ដេតទៅកាន់កំណែលេខ 8.0.2 ឬ កំណែចុងក្រោយ
អង្គភាពនានាគួរតែធ្វើការស្កេនប្រព័ន្ធ FortiMail ដើម្បីត្រួតពិនិត្យមើលសញ្ញាណនៃការជ្រៀតចូល (Indicators of Compromise – IOCs)។
៥. ឯកសារពាក់ព័ន្ធ
- https://fortiguard.fortinet.com/psirt/FG-IR-26-175
- https://www.csa.gov.sg/alerts-and-advisories/alerts/al-2026-133/
- https://www.cisa.gov/known-exploited-vulnerabilities-catalog?field_cve=CVE-2026-104286
- https://nvd.nist.gov/vuln/detail/CVE-2026-104286







