October 22, 2026

Language:

CamSA26-38: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងផលិតផលក្រុមហ៊ុន Fortinet

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Fortinet បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) មានក្នុងផលិតផលរបស់ខ្លួន នាខែតុលា ឆ្នាំ២០២៦ (CVE-2026-104286) ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុត។ ចំណុចខ្សោយនេះកំពុងត្រូវ​បានគេ​វាយលុក​យ៉ាង​សកម្ម ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។

២. ផលិតផលដែលរងផលប៉ះពាល់

  • ផលិតផលដែលរងផលប៉ះពាល់គឺកម្មវិធី Fortinet FortiMail កំណែលេខ 2.0 ដល់ 7.2.9
  • ផលិតផលដែលរងផលប៉ះពាល់គឺកម្មវិធី Fortinet FortiMail កំណែលេខ 4.0 ដល់ 7.4.8
  • ផលិតផលដែលរងផលប៉ះពាល់គឺកម្មវិធី Fortinet FortiMail កំណែលេខ 6.0 ដល់ 7.6.6
  • ផលិតផលដែលរងផលប៉ះពាល់គឺកម្មវិធី Fortinet FortiMail កំណែលេខ 0.0 ដល់ 8.0.1

៣. ផលប៉ះពាល់

ការវាយលុកដោយជោគជ័យតាមរយៈការផ្ញើ Request (HTTP ឬ HTTPS) អាចអនុញ្ញាតឱ្យអ្នកវាយប្រហារដែលគ្មានការអនុញ្ញាត (Unauthenticated Attacker) ធ្វើការបង្កើត ឬសរសេរឯកសារផ្សេងៗ (Arbitrary Files) ដោយសេរីនៅលើប្រព័ន្ធ FortiMail តាមរយៈចំណុចខ្សោយប្រភេទ Path Traversal។

៤. ដំណោះស្រាយ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រង ត្រូវអនុវត្តតាមវិធានការបណ្តោះអាសន្ន (Workarounds) របស់ក្រុមហ៊ុន Fortinet និងធ្វើការអាប់ដេតទៅកាន់កំណែចុងក្រោយបំផុតដូចខាងក្រោម៖

  • ផលិតផល FortiMail 7.2.0 –2.9 អាប់ដេតទៅកាន់កំណែលេខ 7.4 ឬ កំណែចុងក្រោយ
  • ផលិតផល FortiMail 7.4.0 – 7.4.8 អាប់ដេតទៅកាន់កំណែលេខ 4.9 ឬ កំណែចុងក្រោយ
  • ផលិតផល FortiMail 7.6.0 – 6.6 អាប់ដេតទៅកាន់កំណែលេខ 7.6.7 ឬ កំណែចុងក្រោយ
  • ផលិតផល FortiMail 8.0.0 – 0.1 អាប់ដេតទៅកាន់កំណែលេខ 8.0.2 ឬ កំណែចុងក្រោយ

អង្គភាពនានាគួរតែធ្វើការស្កេនប្រព័ន្ធ FortiMail ដើម្បីត្រួតពិនិត្យមើលសញ្ញាណនៃការជ្រៀតចូល (Indicators of Compromise – IOCs)។

៥. ឯកសារពាក់ព័ន្ធ

  • https://fortiguard.fortinet.com/psirt/FG-IR-26-175
  • https://www.csa.gov.sg/alerts-and-advisories/alerts/al-2026-133/
  • https://www.cisa.gov/known-exploited-vulnerabilities-catalog?field_cve=CVE-2026-104286
  • https://nvd.nist.gov/vuln/detail/CVE-2026-104286
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.