March 29, 2024

Language:

បាថកថាស្តីពីការវិវត្តនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា

ខេតកណ្តាល៖ តបតាមការអញ្ជើញរបស់បណ្ឌិតសភានគរបាលកម្ពុជា លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសហការីបានទៅចូលរួមធ្វើបាថកថាស្តីពី “កាវិវត្តនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបណ្ឌិតសភានគរបាលកម្ពុជា ក្រោមអធីបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ ស្រ៊ន សំឬទ្ធី នាយកវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស។​ 

បាថកថាចែករំលែកចំណេះដឹងនេះ ត្រូវបានចូលរួមដោយមន្រ្តីនគរបាលមកពីគ្រប់រាជធានី-ខេត្ត-ក្រុងទូទាំងប្រទេស និងមានគោលបំណងដើម្បីផ្តល់នូវបទពិសោធន៍ពីការងារជាក់ស្តែង លើការវិវត្តនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននាពេលចប្ចុប្បន្នក៏ដូចជាពេលអនាគត ក៏ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។

ប្រធានបទចំនួនពីរត្រូវបានលើកយកមកបកស្រាយប្រាប់ដល់សក្ខាកាម គឺ៖

១. ដំណើការវិវត្តនៃការគំរាមគំហែងតាមប្រព័ន្ធអ៊ិនធឺណិតនៅកម្ពុជា
២. សកម្មភាពការងារនៃយន្តការឆ្លើយតបបញ្ហាបន្ទាន់នៅកម្ពុជា (CamCERT)

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.