October 11, 2024

Language:

វគ្គបណ្តុះបណ្តាល Study on Cyber Security Information Sharing Initiatives in Japan and Furthering Mutual Collaboration among the countries in the Asia Pacific Region

តបតាមអញ្ជើញរបស់ Asia Pacific Telecommunity (APT) លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ត្រូវបានចាត់តាំងឲ្យចូលរួមវគ្គបណ្តុះបណ្តាល “Study on Cyber Security Information Sharing Initiatives in Japan and Furthering Mutual Collaboration among the countries in the Asia Pacific Region” ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមមកពីតំណាងប្រទេសចំនួន ១៥ ក្នុងតំបន់អាសីុនិងប៉ាសីុភិច។

គោលបំណងសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះគឺ៖ (១) ផ្តល់ការយល់ដឹងបន្ថែមលើចំនុចសំខាន់ៗទាក់ទងទៅនឹងសន្តិសុខព័ត៌មាន (២) បង្ហាញពីបច្ចេកវិទ្យានិងវិធីសាស្ត្រប្រតិបត្តិការលើកម្មវិធីចែករំលែកសន្តិសុខព័ត៌មានក្នុងប្រទេសជប៉ុន និង (៣) ក៏ដូចជាបង្ហាញពីស្ថានភាពបច្ចុប្បន្ន និងការរំពឹងទុកអំពីកម្មវិធីចែករំលែក សន្តិសុខព័ត៌មានដែលកំពុងអនុវត្ត ហើយនឹងត្រូវអនុវត្តនៅតាមប្រទេសនានាក្នុងតំបន់អាសីុនិងប៉ាសីុភិច៕

MIC1

MIC2

MIC3

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.