October 11, 2024

Language:

CamSA24-31: ការណែនាំពីរបៀបស្តារប្រព័ន្ធប្រតិបត្តិការ Windows ដែលរងផលប៉ះពាល់ពីក្រុមហ៊ុន CrowdStrike

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនសន្តិសុខសាយប័រ CrowdStrike បានចេញផ្សាយព័ត៌មានទាក់ទងនឹងដំណោះស្រាយបណ្តោះអាសន្នសម្រាប់ប្រព័ន្ធដែលរងផលប៉ះពាល់ដោយការអាប់ដេតថ្មីចំពោះ CrowdStrike Falcon Sensor។ អ្នកប្រើប្រាស់ប្រព័ន្ធដែលរងផលប៉ះពាល់បានរាយការណ៍ថាកំពុងជួបប្រទះបញ្ហា Blue Screen of Death (BSOD) ។

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធដែលរងផលប៉ះពាល់អាចចាត់វិធានការដូចខាងក្រោមដើម្បីចៀសវាងបញ្ហានេះ៖

  • បើកប្រព័ន្ធWindowsចូល Safe Modeឬ Windows Recovery Environment
  • ចូលទៅទីតាំង C:\Windows\System32\drivers\CrowdStrike
  • រកមើលនិងលុបចោលនូវ file ដែលមានទម្រង់ឈ្មោះ “C-00000291*.sys
  • បើកប្រព័ន្ធ Windows ជាធម្មតា។

២. ការណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធដែលរងផលប៉ះពាល់នៅក្នុងប្រព័ន្ធពពកសាធារណៈ ឬមជ្ឈដ្ឋានស្រដៀង (រួមទាំងមជ្ឈដ្ឋាននិម្មិត) អាចវិលត្រលប់ទៅការបម្រុងទុកមុនម៉ោង 04:09 UTC ឬធ្វើតាមជំហានខាងក្រោមដើម្បីចៀសវាងការជួបប្រទះបញ្ហានេះ៖

  • ផ្ដាច់ថាសទិន្នន័យនិម្មិតផ្ទុកប្រព័ន្ធប្រតិបត្តិការចេញពីម៉ាស៊ីនមេមានបញ្ហា
  • ចម្លងទិន្នន័យបម្រុងទុកមុនពេលអនុវត្តជំហានបន្តដើម្បីចៀសវាងកំណែប្រែដោយអចេតនា
  • ភ្ជាប់ថាសនិម្មិតនេះទៅម៉ាស៊ីនមេនិម្មិតផ្សេង
  • នៅក្នុងថាសនិម្មិតនេះ ចូលទៅទីតាំង %WINDIR%\System32\drivers\CrowdStrike
  • រកមើលនិងលុបចោលនូវfile ដែលមានទម្រង់ឈ្មោះ “C-00000291*.sys
  • ផ្ដាច់ថាសនិម្មិតពីម៉ាស៊ីនមេផ្សេង និងភ្ជាប់មកម៉ាស៊ីនមេដើមវិញ
  • បើកប្រព័ន្ធ Windows ជាធម្មតា។

CrowdStrike បានទទួលស្គាល់ថានេះគឺជាបញ្ហាបច្ចេកទេស ហើយបានណែនាំអ្នកប្រើប្រាស់ឱ្យធ្វើតាមជំហានដែលបានរៀបរាប់មក។ គេក៏នឹងកំពុងធ្វើបច្ចុប្បន្នភាពវិបផតថលជំនួយរបស់ពួកគេជាមួយនឹងព័ត៌មាន និងការណែនាំចុងក្រោយបំផុតផងដែរ។

. ឯកសារពាក់ព័ន្ធ

  • – https://www.csa.gov.sg/alerts-advisories/alerts/2024/al-090–crowdstrike-system-outage
  • – https://azure.status.microsoft/en-us/status
  • – https://www.crowdstrike.com/blog/statement-on-falcon-content-update-for-windows-hosts/
  • – https://x.com/George_Kurtz/status/1814235001745027317
  • – https://www.crowdstrike.com/falcon-content-update-remediation-and-guidance-hub/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.