October 11, 2024

Language:

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “លទ្ធផលនៃការវាយតម្លៃកម្រិតសន្តិសុខសាយប័រ”

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “លទ្ធផលនៃការវាយតម្លៃកម្រិតសន្តិសុខសាយប័រ” នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី លោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ព្រមទាំងមន្ត្រីជំនាញមកពីបណ្តា
អង្គភាព ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុននិងសមាគមឯកជន និងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិសរុបចំនួន ៤៧ស្ថាប័ន ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងធានាការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីបញ្ហាប្រឈមនិងការសហការបន្ត ដើម្បីលើកកម្ពស់កម្រិតសន្តិសុខ
សាយប័រ និងពិភាក្សាអំពីលទ្ធផលនៃការវាយតម្លៃជំហ៊ានបន្តសម្រាប់លើកកម្ពស់កម្រិតសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា និងសកម្មភាពបន្តបន្ទាប់នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ។

រាជធានីភ្នំពេញ | រសៀលថ្ងៃទី៥ មីនា ២០២៤
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.