March 29, 2024

Language:

សិក្ខាសាលាស្តីពី “សន្តិសុខសាយប័រ (Cybersecurity Workshop)”

រាជធានី​ភ្នំពេញ​ : ព្រឹក​ថ្ងៃសុក្រ ១រោច ​ខែបឋមាសាឍ ​ឆ្នាំឆ្លូវ​ ​ត្រីស័ក​ ​ព​.​ស​.​២​៥​៦​៥​ ​ត្រូវនឹង​ថ្ងៃ​ទី២៥​ ​ខែមិថុនា​ ​ឆ្នាំ​២​០​​២១ ឯកឧត្តម​ នាង ម៉ៅ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តី​ពី​ “សន្តិសុខសាយប័រ”​ នាថ្ងៃ​ទី២៥​ ​ខែមិថុនា ​ឆ្នាំ​២​០​​២១ តាមរយៈអនឡាញ។ សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ដោយមាន​ការចូលរួម​ពី​ ក្រសួង​-ស្ថាប័ន​ រាជរដ្ឋាភិបាល​, វិ​ស័យ​ឯកជន​, គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ និង​សហគ្រាស​មីក្រូ​-ធន​តូច​ និង​មធ្យម​ ដោយមាន​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ​ ២៩០​នាក់។

គោលបំណងរបស់សិក្ខាសាលានេះ គឺដើម្បីធ្វើការផ្សព្វផ្សាយអំពីនិន្នាការថ្មីៗនៃសន្តិសុខសាយប័រ ក្នុងតំបន់និងជុំវិញពិភពលោកនិងលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការនៃការគ្រប់គ្រងនិងឆ្លើយតបទៅនឹងឧបទ្ទវហេតុសន្តិសុខសាយប័រ។

សិក្ខាសាលាខាងលើនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីសំណាក់វាគ្មិន រួមទាំងការពិភាក្សា សំណួរ និងចម្លើយ ទៅលើបញ្ហាផ្សេងៗដែលសិក្ខាកាមបានជួបប្រទះ នាពេលបច្ចុប្បន្ន។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.