April 20, 2024

Language:

CamSA18-06 : កម្មវិធី TELEGRAM មានចំនុចខ្សោយដែលអាចហេគចូលបាន

ប្រវត្តិនៃបញ្ហា

អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Kaspersky Lab ឈ្មោះថា Alexey Firsh បានរកឃើញចំនុចខ្សោយនៅក្នុង Telgram Messaging ដែលប៉ៈពាល់ទៅដល់កម្មវិធី Telegram សម្រាប់ប្រើប្រាស់នៅលើ Windows client។

ចំនុចខ្សោុយនេះត្រូវបានវាយប្រហារហើយប្រើប្រាស់ដើម្បីធ្វើការចែកចាយមេរោគរុករកកាក់អេឡិចត្រូនិច (Cryptocurrencies) ដូចជា Monero និង ZCash។ ចំនុចខ្សោយនេះគឺត្រូវបានវាយលុកតាំងតែពីខែមីនា ឆ្នាំ២០១៧ មកម្លេះ ដោយឧក្រិដ្ឋជនបោកបញ្ជោតឲ្យអ្នកប្រើប្រាស់ធ្វើការទាញយក malicious software ចូលទៅក្នុង PCs ។

កម្មវិធីដែលរងគ្រោះ

កម្មវិធី Telegram​​ ប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Windows ជំនាន់ទាបជាង 3.7.5 ។ កម្មវិធី Telegram សម្រាប់ប្រើប្រាស់នៅលើ Desktop PC លើប្រព័ន្ធ Windows ត្រូវបានជួសជុសកំហុសឆ្គងនេះហើយ នៅក្នុងជំនាន់ចុងក្រោយ (ជំនាន់ថ្មី)។

ផលប៉ៈពាល់

អ្នកប្រើប្រាស់អាចដឹងបានតាមរយៈការថយចុះនូវប្រសិទ្ធិភាពនៃប្រតិបត្តិការរបស់ CPU (ដើរខ្លំាងជាងមុន ឬលីសំលេងកង្ហារ CPU ខ្លាំងជាមុន) នៅពេលដែលគាត់វេបសាយដែលមានបញ្ហា។ Cryptocurrency tool ដំណើរការនៅក្នុង background ដែលអាចប្រើប្រាស់ ៦០ភាគរយឬច្រើនជាងនេះនៃ CPU ។

សេចក្តីណែនាំ

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ​ (CamCERT) សូមធ្វើការណែនាំដូចខាងក្រោមៈ
១. សូមកុំធ្វើការទាញយក ឬបើកមើលនូវឯកសារពីប្រភពដែលអ្នកមិនស្គាល់ច្បាស់
២. សូមកុំធ្វើការចែកចាយនូវព័ត៌មានផ្ទាល់ខ្លួនច្រើនពេកនៅក្នុង messaging apps
៣. តម្លើងកម្មវិធីកំចាត់មេរោគ ហើយធ្វើការអាប់ដេតជាប្រចាំ
៤. សូមគិតឲ្យបានពីរដង​ មុននឹងអ្នកចុចទៅលើអ្វីមួយ
៥. ធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការរបស់ (Patch Patch Patch !!!)

ឯកសារយោង

https://www.kaspersky.com/blog/telegram-rlo-vulnerability/21164/

https://securelist.com/zero-day-vulnerability-in-telegram/83800/

http://www.zdnet.com/article/telegram-zero-day-let-hackers-spread-backdoor-and-cryptocurrency-mining-malware/

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.