September 22, 2026

Language:

CamSA26-34: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងផលិតផល SonicWall

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន SonicWall បានបញ្ចេញការណែនាំសន្តិសុខ (Advisory ID: SNWLID-2026-0016) ដើម្បីជួសជុលចំណុចខ្សោយកម្រិតធ្ងន់ធ្ងរចំនួន ២ (CVE-2026-83548 និង CVE-2026-83549) ដែលប៉ះពាល់ដល់ឧបករណ៍ SonicWall SMA1000 Series (ទាំង Physical និង Virtual appliances)។ ក្រុមការងារសន្តិសុខ SonicWall (PSIRT) បានបញ្ជាក់ថា ចំណុចខ្សោយទាំងនេះកំពុងត្រូវបានគេវាយប្រហារយ៉ាងសកម្ម (Active Exploitation) នៅលើបណ្តាញអ៊ិនធឺណិត។ ចំណុចខ្សោយទាំងនោះរួមមាន៖

  • CVE-2026-83548: ជាចំណុចខ្សោយ Server-Side Request Forgery នៅក្នុងប្រព័ន្ធ Work Place interface ដែលកើតចេញពីច្រកចូលប្រើប្រាស់ជំនួស (Unintended alternate access path)។ តាមរយៈចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ វាយប្រហារពីចម្ងាយដោយមិនចាំបាច់មានគណនី ចូលប្រើប្រាស់មុខងារសំខាន់ៗ និងប្រតិបត្តិការកូដផ្សេងៗដោយគ្មានការអនុញ្ញាត។
  • CVE-2026-83549: ជាចំណុចខ្សោយ OS Command Injection នៅក្នុងកម្មវិធីគ្រប់គ្រង Appliance Management Console (AMC)។ តាមរយៈចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ វាយប្រហារពីចម្ងាយដែលមានគណនីផ្ទៀងផ្ទាត់ជា Administrator អាចចាក់បញ្ចូល និងដំណើរការកូដបញ្ជាលើប្រព័ន្ធប្រតិបត្តិការ ដែលនាំឱ្យមានការដំណើរការកូដពីចម្ងាយ ។

២. ផលិតផលដែលរងផលប៉ះពាល់

ចំណុចខ្សោយនេះប៉ះពាល់លើឧបករណ៍ SonicWall SMA1000 ម៉ូឌែល 6210, 7210 និង 8200v ដែលកំពុងដំណើរការកំណែ (Versions)៖

  • 4.3-03453 (platform-hotfix) និងកំណែចាស់ៗជាងនេះ
  • 5.0-02835 (platform-hotfix) និងកំណែចាស់ៗជាងនេះ

៤. ដំណោះស្រាយ និងអនុសាសន៍

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធទាំងអស់ដែលប្រើប្រាស់ផលិតផលរងផលប៉ះពាល់ ត្រូវអនុវត្តវិធានការជាបន្ទាន់ដូចខាងក្រោម៖

  • ១. អាប់ដេតប្រព័ន្ធ (Upgrade): ធ្វើបច្ចុប្បន្នភាពឧបករណ៍ SMA1000 ទៅកាន់កំណែជួសជុល (Fixed Versions) កំណែ 12.4.3-03526 (platform-hotfix) និងកំណែ 12.5.0-02952 (platform-hotfix) ឬកំណែខ្ពស់ជាងនេះ ដោយអាចទាញយក Platform-hotfix បានតាមរយៈ MySonicWall។
  • ២. ត្រួតពិនិត្យប្រព័ន្ធ (Audit & IoC Check): ទាក់ទងទៅកាន់ផ្នែកគាំទ្របច្ចេកទេស SonicWall (SonicWall Technical Support) ដើម្បីទទួលបានជំនួយក្នុងការពិនិត្យស្វែងរកសញ្ញាសម្គាល់នៃការរំលោភបំពាន (Indicators of Compromise – IoCs)។
  • ៣. វិធានការឆ្លើយតប (ប្រសិនបើប្រព័ន្ធត្រូវបានជ្រៀតចូល/រកឃើញ IoCs):
    • Re-image ឬ Re-deploy: ធ្វើការកំណត់ ឬដំឡើងប្រព័ន្ធឡើងវិញទាំងស្រុង (Re-image សម្រាប់ Hardware និង Re-deploy សម្រាប់ Virtual Appliance)។
    • ផ្លាស់ប្តូរពាក្យសម្ងាត់: ប្តូរពាក្យសម្ងាត់ (Passwords) របស់គណនីអ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធទាំងអស់។
    • កំណត់ TOTP ឡើងវិញ: ធ្វើការ Reset រាល់ Code/Tokens ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពីរជាន់ (TOTP Tokens)។

៥. ឯកសារពាក់ព័ន្ធ

  • https://psirt.global.sonicwall.com/vuln-detail/SNWLID-2026-0016
  • https://nvd.nist.gov/vuln/detail/CVE-2026-83548
  • https://nvd.nist.gov/vuln/detail/CVE-2026-83549
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.