April 18, 2024

Language:

វគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានសន្តិសុខព័ត៌មានវិទ្យា»

រាជធានី​ភ្នំពេញ​ : ​ព្រឹក​ថ្ងៃសុក្រ ​១១កើត​ ​ខែ​ស្រាពណ៍​ ​ឆ្នាំជូត​ ​ទោស័ក​ ​ព​.​ស​.​២​៥​៦​៤​ ​ត្រូវនឹង​ថ្ងៃ​ទី​៣១​ ​ខែកក្កដា ​ឆ្នាំ​២​០​២​០
លោក គឹម អាន អនុប្រធាននាយកដ្ឋាន និង លោក សុខ សុវណ្ណ មន្ត្រី នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ប.គ.ព) នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីន៍និងទូរគមនាគមន៍ បានចូលរួមធ្វើជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានសន្តិសុខព័ត៌មានវិទ្យា» ដែលបានរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយនឹងនាយកដ្ឋានសន្តិសុខ ប.គ.ព នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការិយាល័យប្រឆាំងបទល្មើសព័ត៌មានវិទ្យានៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះបានបើកក្រោមអធិបតីភាព ឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ មានរយៈពេល ០១ថ្ងៃ កន្លះ ចាប់ពីថ្ងៃទី៣០ ដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា ដោយមានសិក្ខាកាមចូលរួមចំនួន ១១២នាក់ ដែលសិក្សាលើប្រធានបទសំខាន់ៗ ដូចជា៖

  • The Evolution of Cyber Threat
  • Security Awareness (Basic) និង
  • Social Network Security

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលពាក់ព័ន្ធនឹងមូលដ្ឋានសន្តិសុខព័ត៌មានវិទ្យា ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីព្រឹទ្ធសភាក្នុងការបំពេញការងារនៅគ្រប់អង្គភាពរបស់ខ្លួនដែល កំពុងអនុវត្តន៍ឱ្យមាន ប្រសិទ្ធិភាព និងប្រសិទ្ធិផល។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំបិទក្រោមអធិបតីភាព ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា នាព្រឹកថ្ងៃស្រុក ទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.