April 19, 2024

Language:

សិក្ខាសាលាស្តីពី ការវាយប្រហាររបស់មេរោគចាប់ជំរិត និងវិធីសាស្ត្រឆ្លើយតប

រាជធានី​ភ្នំពេញ​ : នៅថ្ងៃសុក្រ​ ៥កើត ​ខែស្រាពណ៍ ​ឆ្នាំឆ្លូវ​ ​ត្រីស័ក​ ​ព​.​ស​.​២​៥​៦​៥​ ​ត្រូវនឹង​ថ្ងៃ​ទី១៣ ខែសីហា​ ​ឆ្នាំ​២​០​​២១ នាយក​ដ្ឋាន​សន្តិសុខបច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ ““ការវាយប្រហាររបស់មេរោគចាប់ជំរិត និងវិធីសាស្ត្រឆ្លើយតប””​ នៅថ្ងៃ​ទី១៣​ ​ខែសីហា ​ឆ្នាំ​២​០​​២១ តាមរយៈអនឡាញ។ ដែលមានការចូលរួមពី​សិក្ខាកាម មកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ ប្រមាណ ៣០០នាក់។

គោលបំណងរបស់សិក្ខាសាលានេះ គឺដើម្បីបង្កើនការយល់ដឹងនិងការការពារ រួមទាំងវិធីសាស្ត្រនៃការឆ្លើយតបនិងដោះស្រាយនៅពេលមានបញ្ហាមេរោគចាប់ជំរិតកើតឡើង តាមរយៈការចែករំលែកបទពិសោធន៍ពីអ្នកជំនាញដើម្បីអាចត្រៀមខ្លួនជាមុន និងពង្រឹងយន្តការនៃការគ្រប់គ្រងនិងឆ្លើយតបទៅនឹងឧបទ្ទវហេតុសន្តិសុខសាយប័រ។ សិក្ខាសាលាខាងលើនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីសំណាក់វាគ្មិន រួមទាំងការពិភាក្សា សំណួរ និងចម្លើយ ទៅលើបញ្ហាផ្សេងៗដែលសិក្ខាកាមបានជួបប្រទះ នាពេលបច្ចុប្បន្ន។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.