April 18, 2024

Language:

ប្រើឃ្លាសម្ងាត់ដើម្បីការពារគណនីសំខាន់ៗរបស់អ្នក

ការផ្ទៀងផ្ទាត់ពហុកត្តា (MFA) គឺជាវិធានការការពារដ៏មានប្រសិទ្ធភាពបំផុតដើម្បីការពារគណនីរបស់អ្នកពីឧក្រិដ្ឋជនតាមអ៊ីនធឺណិត។ ប្រសិនបើការផ្ទៀងផ្ទាត់ពហុកត្តា MFA មិនអាចប្រើប្រាស់បាន ឃ្លាសម្ងាត់តែមួយគត់អាចការពារគណនីរបស់អ្នកបាន បើធៀបនឹងពាក្យសម្ងាត់សាមញ្ញរបស់អ្នក។

តើឃ្លាសម្ងាត់គឺជាអ្វី?

ឃ្លាសម្ងាត់ប្រើពាក្យចៃដន្យចំនួនបួន ឬច្រើនជាពាក្យសម្ងាត់របស់អ្នក។ ឧទាហរណ៍៖ ‘crystal onion clay pretzel’។ ឃ្លាសម្ងាត់មានសុវត្ថិភាពជាងពាក្យសម្ងាត់ ឃ្លាសម្ងាត់គឺពិបាកសម្រាប់ឧក្រិដ្ឋជនតាមអ៊ីនធឺណិតធ្វើការបំបែក ប៉ុន្តែងាយស្រួលសម្រាប់អ្នកក្នុងការចងចាំ។

តើអ្នកអាចបង្កើតឃ្លាសម្ងាត់ដោយវិធីណា?

បង្កើតឃ្លាសម្ងាត់ដែលមានទម្រុងដូចជា៖

វែង៖ យ៉ាងហោចណាស់ ១៤ តួអក្សរ ប្រើពាក្យចៃដន្យ ៤ ឬច្រើន។ ឃ្លាសម្ងាត់របស់អ្នកកាន់តែវែង កាន់តែមានសុវត្ថិភាព។

មិនអាចធ្វើការទាយទុក៖​ ប្រើពាក្យដែលមិនទាក់ទងគ្នាបួន ឬច្រើនដោយចៃដន្យ មិនត្រូវប្រើប្រាស់ឃ្លារបស់បុគ្គលល្បីៗ ឬទំនុកច្រៀង។

ឃ្លាសម្ងាត់ខុសគេ៖ មិនត្រូវប្រើប្រាស់ឃ្លាសម្ងាត់ដដែលនៅលើគណនីផ្សេងៗទៀត។

ប្រសិនបើវេបសាយ ឬក៏សេវាកម្មទាមទារពាក្យសម្ងាត់ដែលស្មុគស្មាញដោយតម្រូវអោយប្រើប្រាស់និមិត្តសញ្ញា អក្សរធំ ឬលេខ អ្នកអាចបញ្ចូលពាក្យសម្ងាត់ទាំងនេះ នៅក្នុងឃ្លាសម្ងាត់របស់អ្នកបាន។ ឃ្លាសម្ងាត់គួរតែជាឃ្លាដែលអ្នកបានបង្កើត ហើយមិនអាចទាយទុកជាមុន និងមានតែមួយគត់។

តើគណនីមួយណាដែលអ្នកគួរ​ប្រើប្រាស់ឃ្លាសម្ងាត់?

ប្រសិនបើគណនីសំខាន់របស់អ្នកមិនត្រូវបានការពារដោយការផ្ទៀងផ្ទាត់ពហុកត្តា MFA សូមប្តូរពាក្យសម្ងាត់របស់អ្នកទៅជាឃ្លាសម្ងាត់ដែលខ្លាំង ដោយចាប់ផ្តើមពីគណនីអ្នក៖

  • គណនីធនាគារ និងហិរញ្ញវត្ថុ អនឡាញទាំងអស់
  • គណនីអ៊ីមែល

ប្រសិនបើអ្នកមានគណនីអ៊ីមែលច្រើន​ សូមផ្តល់អាទិភាពទៅលើគណនីដែលភ្ជាប់ទៅធនាគារអនឡាញរបស់អ្នក ឬសេវាកម្មសំខាន់ៗផ្សេងទៀត។ ជាធម្មតាអ្នកអាចផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកទៅជាឃ្លាសម្ងាត់ តាមរយៈម៉ីនុយ ការកំណត់គណនីរបស់អ្នក។

គន្លឹះ៖ មិនត្រូវប្រើប្រាស់ឃ្លាសម្ងាត់ដដែលនៅលើគណនីផ្សេងៗទៀត។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.