March 28, 2024

Language:

អភិវឌ្ឍការគិតរបស់អ្នកអំពីសុវត្ថិភាពតាមអ៊ីនធឺណិត

សុវត្ថិភាពផ្ទាល់ខ្លួនតាមអ៊ីនធឺណិត មិនត្រឹមតែជាការផ្លាស់ប្តូរការកំណត់ប្រព័ន្ធសុវត្ថិភាពក្នុងឧបករណ៍ឌីជីថលរបស់អ្នកទេ ប៉ុន្តែអ្នកត្រូវផ្លាស់ប្តូរទាំងការគិត និងអាកប្បកិរិយារបស់អ្នកផងដែរ។

ប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត

ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់អ៊ីមែល សារ ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬការហៅទូរស័ព្ទ ដើម្បីព្យាយាមបោកប្រាស់ដល់ជនរងគ្រោះ។ ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត អាចបន្លំខ្លួនជាបុគ្គល ឬស្ថាប័ន ដែលអ្នកគិតថាអ្នកស្គាល់ ឬគិតថាអ្នកអាចទុកចិត្តបាន ហើយពួកគេអាចប្រើប្រាស់ សារ និងការហៅទូរសព្ទដើម្បីអោយអ្នកធ្វើសកម្មភាពមួយចំនួនដូចជា៖

  • បង្ហាញព័ត៌មានលម្អិតគណនីធនាគារ ពាក្យសម្ងាត់ និងលេខកាតឥណទាន
  • ផ្តល់សិទ្ធិចូលប្រើប្រាស់កុំព្យូទ័ររបស់អ្នកពីចម្ងាយ
  • បើកឯកសារភ្ជាប់ ដែលអាចផ្ទុកមេរោគ
  • ផ្ញើប្រាក់ឬកាតអំណោយ
  • សារបោកប្រាស់ទាំងនោះអាចត្រូវបានផ្ញើទៅកាន់មនុស្សរាប់ពាន់នាក់ ឬអាចកំណត់គោលដៅទៅបុគ្គលជាក់លាក់មួយ។

តើអ្នកអាចសម្គាល់សារបោកប្រាស់ដោយវិធីណា?

សារបោកប្រាស់មានការពិបាកក្នុងការកំណត់ថាតើសារនោះជាសារបោកប្រាស់ ឬសារពិតប្រាកដ៏ ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតតែងតែប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ដើម្បីបោកបញ្ឆោតអ្នកតាមរយៈសារបោកប្រាស់ ដែលមានទម្រង់ដូចជា៖

  • អាជ្ញាធរ៖ សារដែលបានអះអាងថាខ្លួនជាបុគ្គលិកធនាគារ ឬក្រុមហ៊ុនផ្តល់សេវាកម្មជូនអ្នក
  • បន្ទាន់៖ សារដែលរៀបរាប់ថាអ្នកមានបញ្ហា ឬថាអ្នកមានពេលវេលាកំណត់ក្នុងការឆ្លើយតប ឬបង់ប្រាក់
  • អារម្មណ៍៖ សារ​នោះ​ធ្វើ​ឱ្យ​អ្នក​ភ័យ​ស្លន់ស្លោ អស់​សង្ឃឹម ឬ​ចង់​ដឹង
  • ការខ្វះខាត៖ សារដែលផ្តល់អំណោយអ្វីមួយ ឬសន្យាធ្វើអ្វីមួយ និងកិច្ចព្រមព្រៀងល្អៗ
  • ព្រឹត្តិការណ៍​បច្ចុប្បន្ន៖ សារ​អំពី​ព័ត៌មាន​បច្ចុប្បន្ន ឬ​ព្រឹត្តិការណ៍​ធំ

តើអ្នកគួរធ្វើដូចម្តេចប្រសិនបើអ្នកទទួលបានសារបោកប្រាស់?

ប្រសិនបើអ្នកទទួលបានសារបោកប្រាស់ ឬការហៅទូរសព្ទ អ្នកគួរតែកុំអើពើ អ្នកអាចលុប ឬរាយការណ៍ទៅកាន់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅលើទំព័រហ្វេសប៊ុក អ៊ីមែល incident@camcert.gov.kh និងតាមរយៈលេខទូរសព្ទ(+855) 23 722 391។ ប្រសិនបើអ្នកជាជនរងគ្រោះ ហើយគិតថាគណនីធនាគារ កាតឥនទានរបស់អ្នកមានហានិភ័យ សូមទាក់ទងទៅស្ថាប័ន ធានាគារ របស់អ្នកជាបន្ទាន់ខាងធានាគារអាចបិទគណនីរបស់អ្នក ឬអាចបញ្ឈប់ប្រតិបត្តិការ អ្នកអាចតាមដានព័ត៌មានថ្មីៗ អំពីការគំរាមកំហែងចុងក្រោយបំផុតតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវេបសាយរបស់ការិយាល័យឆ្លើយតបបញ្ហាបន្ទាប់នៃកុំព្យូរទ័រ www.camcert.gov.kh ។

ចុះបើអ្នកមិនប្រាកដថាសារនេះជាការបោកប្រាស់?

ប្រសិនបើអ្នកគិតថាសារ(sms) ឬការហៅទូរសព្ទពិតជាមកពីស្ថាប័នដែលអ្នកទុកចិត្តបាន(ដូចជាធនាគារ) សូមស្វែងរកវិធីទំនាក់ទំនងដែលអ្នកអាចទុកចិត្តបាន តាមរយៈគេហទំព័រ ទំព័រហ្វេសប៊ុកផ្លូវការ និងចូលទៅកាន់សាខាធានាគាដែលនៅជិតអ្នកបំផុត។ កុំប្រើតំណភ្ជាប់ ឬព័ត៌មានដែលផ្ញើពីអ្នកមិនស្គាល់ ឬផ្តល់ឱ្យតាមរយៈការហៅទូរសព្ទ ព្រោះអាចជាការក្លែងបន្លំ។

គន្លឹះ៖ គិតអោយបានពីរដងយ៉ាងតិចមុននឹងអ្នកសម្រេចចិត្តចុច

គិតអោយបានពីរដងយ៉ាងតិចមុននឹងអ្នកសម្រេចចិត្តចុចលើតំណភ្ជាប់ អ៊ីមែល គេហទំព័រ និងសារ(SMS) អ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ដែលអ្នកទទួលបានពីអ៊ីមែល និងសារ(SMS) ប្រសិនបើកម្មវិធីរុករក (brower) របស់អ្នកបង្ហាញថា គេហទំព័រមិនមានសុវត្ថិភាព សូមបិទភ្លាមៗ។

ចងចាំ៖ គ្មានបុគ្គលិកផ្នែកព័ត៌មានវិទ្យា ការិយាល័យរដ្ឋាភិបាល ឬអ្នកធ្វើអាជីវកម្មណាមួយទាក់ទងទៅអ្នកដើម្បីសួរព័ត៌មានលំម្អិតនៃការចូលប្រើប្រាស់គណនីរបស់អ្នកទេ។

គិតមុន​នឹង​ចែករំលែក​លើ​បណ្តាញ​សង្គម

ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតអាចប្រើប្រាស់ព័ត៌មានដែលអ្នកបានបង្ហោះជាសាធារណៈនៅលើ បណ្តាញសង្គម ដើម្បីបោកប្រាស់និងវាយប្រហារផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត​ សូមចងចាំថានៅក្នុងប្រព័ន្ធអ៊ីនធឺណិតប្រសិនបើអ្នកបានបង្ហោះព័ត៌មានរបស់អ្នកជាសាធារណៈហើយអ្នកមិនអាចលុបចេញទាំងស្រុងនូវអ្វីដែលបានបង្ហោះនោះទេ។

តើអ្នកគួរជៀសវាងការចែករំលែកព័ត៌មានអ្វីខ្លះ?

ជៀសវាងការចែករំលែកព័ត៌មាន រូបថត នៅលើបណ្តាញសង្គម ដែលអនុញ្ញាតអោយឧក្រិដ្ឋជ​នអាចកំណត់អត្តសញ្ញាណរបស់អ្នកបាន តាមរយៈការប្រើប្រាស់វិធីសាស្រ្តបោកប្រាស់តាមអ៊ីនធឺណិត ឬប្រើប្រាស់សំណួរស្រោចស្រង់។ ព័ត៌មានទាំងនោះរួមមាន៖

  • ទីកន្លែងកំណើត និងថ្ងៃខែឆ្នាំកំណើត
  • អាសយដ្ឋាន និងលេខទូរសព្ទ
  • និយោជក និងប្រវត្តិការងារ
  • ឈ្មោះសាលារៀនដែលអ្នកសិក្សា
  • ព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតដែលអាចប្រើដើម្បីកំណត់គោលដៅអ្នក។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.