April 25, 2024

Language:

CamSA22-40: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតជាច្រើនមាននៅក្នុងផលិតផល Cisco

១.ព័ត៌មានទូទៅ

ក្រុមហ៊ុន Cisco បានបញ្ចេញបច្ចុប្បន្នភាពសន្ដិសុខដើម្បីជួសជុលចំណុចខ្សោយក្នុងផលិតផលរបស់ខ្លួនមួយចំនួន។ ហេកគ័រពីចម្ងាយអាចប្រើចំណុចខ្សោយទាំងនេះដើម្បីលួចចូលគ្រប់គ្រងប្រព័ន្ធប៉ះពាល់បាន។ អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធគួរត្រួតពិនិត្យអត្ថបទប្រឹក្សាខាងក្រោមនិងធ្វើបច្ចុប្បន្នភាពតាមការចាំបាច់៖

  • CVE-2022-20929: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Cisco Enterprise NFVIS ដោយសារតែកម្មវិធីមានកំហុសឆ្គងលើការការផ្ទៀងផ្ទាត់ហត្ថលេខា(signature) តាមរយៈចំណុចខ្សោយនេះអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រក្នុងបណ្ដាញធ្វើការបញ្ចូលនៅឯកសារ file ក្លែងក្លាយទៅកាន់អ្នកគ្រប់គ្រងប្រព័ន្ធ និងអាចប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2022-20814, CVE-2022-20853: ចំណុចខ្សោយទាំងនេះមាននៅក្នុងកម្មវិធី API, web-based management interface of Cisco Expressway និងកម្មវិធី Cisco TelePresence Video Communication Server (VCS) ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងការផ្ទៀងផ្ទាត់វិញ្ញាបនបត្រ (bypass certificate) ឬធ្វើការវាយប្រហារបែប cross-site request forgery លើឧបករណ៍ដែលប៉ះពាល់។

2.ផលិតផលប៉ះពាល់

  • ការកំណត់ដើមនៃកម្មវិធី Cisco Enterprise NFVIS
  • Cisco Expressway Series
    • ឧបករណ៍ Expressway Control (Expressway-C)
    • ឧបករណ៍ Expressway Edge (Expressway-E)
  • កម្មវិធីរបស់ Cisco TelePresence Video Communication Server (VCS)

3.ផលប៉ះពាល់

ការវាយប្រហារដោយជោគជ័យទៅលើបណ្ដាចំណុចខ្សោយខាងលើនេះអាចអនុញ្ញាតឱ្យហេកគ័រចូលគ្រប់គ្រងប្រព័ន្ធ រំលងការផ្ទៀងផ្ទាត់វិញ្ញាបនបត្រដើម្បីចូលមើល​ ឬកែប្រែខ្លឹមសារនៃការសន្ទនា​ ឬក្លែងខ្លួនជាឧបករណ៍សន្ទនា ឬវាយប្រហារបែប cross-site request forgery (CSRF) ធ្វើឱ្យប្រព័ន្ធបិទបើកឡើងវិញ។

4.អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមណែនាំដល់អ្នកប្រើប្រាស់ឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត(Latest version)។

5.ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.