April 25, 2024

Language:

CamSA20-28: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១៩ របស់ផលិតផល Microsoft ប្រចាំខែមេសា ឆ្នាំ២០២០

១.ព័ត៌មានទូទៅ

ក្រុមហ៊ុន​ម៉ៃក្រូសូហ្វ​បាន​ធ្វើការ​ចេញផ្សាយ​នូវ​បញ្ជី​ចំនុច​ខ្សោយ​ចំនួន​ ១១៥ ដែល​មានផល​ប៉ៈ​ពាល់​ទៅដល់​ផលិតផល​របស់​ខ្លួន​ ​ក្នុង​ចំ​នោម​នោះ​មាន​ ១៩ ចំណុច ត្រូវ​បាន​ចាត់ទុកថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​។ ការ​វាយលុក​ដោយ​ជោគជ័យ​ទៅលើ​ចំណុចខ្សោយ​ធ្ងន់ធ្ងរ​ទាំង​ ១៩ នេះ​ អាច​អនុញ្ញាត​ឲ្យ​មានការ​ដំណើរការ​កូដ​ពី​ចម្ងាយ​ (remote​ code​) ដោយ​ហេ​គឃ័រ​ យើងសូមលើកយកចំណុចខ្សោយចំនួន១០ នៃចំណុចខ្សោយ១៩ ដែលអាចប្រឈមនឹងការវាយប្រហារខ្ពស់មាន​ដូច​តទៅៈ​

CVE-2020-0687: ចំណុចខ្សោយនេះកើតមានឡើងនៅពេលដែល Windows font library ធ្វើការជាមួយគ្រប់គ្រងមិនបានត្រឹមត្រូវទៅលើសំណើពិសេស crafted embedded fonts។ ការវាយប្រហារជោគជ័យទៅលើចំណុចខ្សោយ នេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ ; និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម

CVE-2020-0907: ចំណុចខ្សោយនេះកើតមាននៅពេលដែល Microsoft Graphics Component ធ្វើការអាក់សេសដោយ មិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់

CVE-2020-0929, CVE-2020-0931, CVE-2020-0932: ចំនុចខ្សោយនេះកើតមាននៅពេលដែលកម្មវិធី Microsoft SharePoint បរាជ័យក្នុង ការពិនិត្យមើលកូដនៃកញ្ចប់កម្មវិធី ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យអោយអ្នកវាយប្រហារអនុវត្តកូត ដើម្បីធ្វើ ការវាប្រហារកម្មវិធី SharePoint និងគណនីម៉ាស៊ីនមេបម្រើ SharePoint

CVE-2020-0938, CVE-2020-1020: ចំណុចខ្សោយនេះកើតមាននៅពេលដែល Windows Adobe Type Manager Library ធ្វើការគ្រប់គ្រង និងដំណើរការ Adobe Type 1 fonts មិនបានត្រឹមត្រូវ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង

CVE-2020-0968, CVE-2020-0970: ចំណុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំនៅក្នុង Internet Explorer។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឱ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង

CVE-2020-0969: ចំណុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំនៅក្នុង Microsoft Edge។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឱ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Microsoft Windows
  • Microsoft Edge (EdgeHTML-based)
  • Microsoft Edge (Chromium-based)
  • ChakraCore
  • Internet Explorer
  • Microsoft Office and Microsoft Office Services and Web Apps
  • Windows Defender
  • Visual Studio
  • Microsoft Dynamics
  • Microsoft Apps for Android
  • Microsoft Apps for Mac

៣.ផលវិបាក

ការវាយប្រហារ​ដោយ​ជោគជ័យ​ទៅលើ​ចំនុច​ខ្សោយ​ទាំងនោះ​ អាច​អនុញ្ញាត​ឲ្យ​អ្នក​វាយប្រហារ​ធ្វើការ​ដំណើរការ​នូវ​កូដ​នានា​ពី​ចម្ងាយ​ ហើយ​ធ្វើការ​គ្រប់គ្រង​ទៅលើ​ម៉ាស៊ីន​ទាំងនោះ​ដើម្បី​ធ្វើសកម្មភាព​មិន​អនុញ្ញាត​នានា​ ដោយ​រួមមាន​ការ​តំឡើង​កម្មវិធី​ បង្កើត​នូវ​គណនីអភិបាល​ផ្សេងទៀត​ និង​ការ​បើក​ ផ្លាស់​ប្តូរ​ ឬលប់​ទិន្នន័យ​នានា​។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

  • https://portal.msrc.microsoft.com/en-us/security-guidance/releasenotedetail/2020-Apr
  • https://portal.msrc.microsoft.com/en-us/security-guidance
  • https://blog.talosintelligence.com/2020/04/microsoft-patch-tuesday-april-2020.html
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.