April 20, 2024

Language:

ការថតចម្លងឯកសារទុកនៅលើឧបករណ៍ផ្ទុកទិន្នន័យជាប្រចាំ

តើការថតចម្លងឯកសារទុកគឺជាអ្វី?

ការថតចម្លងឯកសារទុកគឺជាការថតចម្លងព័ត៌មានឌីជីថលសំខាន់ៗរបស់អ្នក (ឧទាហរណ៍ រូបថត ព័ត៌មានហិរញ្ញវត្ថុ ឬកំណត់ត្រា) ដែលអ្នកបានរក្សាទុកទៅក្នុងឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅ ឬនៅលើពពក។ ការថតចម្លងឯកសារទុកគឺជាវិធានការការពារព័ត៌មានរបស់អ្នក ក្នុងករណីដែលបាត់ ត្រូវបានលួច ឬខូច។

តើអ្នកអាចថតចម្លងទុកឯកសារនៅលើឧបករណ៍ឌីជីថលដោយវិធីណា?

អ្នកគួរតែធ្វើការថតចម្លងទុកឯកសាររបស់អ្នកជាប្រចាំ ដែលអ្នកអាចធ្វើការថតចម្លងឯកសារទុកជា ប្រចាំថ្ងៃ ប្រចាំសប្តាហ៌ ឬ ប្រចាំខែ។ ការថតចម្លងទុកឯកសារញឹកញ៉ាប់ប៉ុណ្នានោះអាចអាស្រ័យលើអ្នក ឬក៏៖

  • ចំនួនឯកសារថ្មីដែលអ្នកផ្ទុកនៅលើឧបករណ៍ឌីជីថលរបស់អ្នក
  • ចំនួនការផ្លាស់ប្តូរឯកសារ។

គន្លឹះ៖ អ្នកគួរតែពិនិត្យមើលការថតចម្លងទុកឯកសាររបស់អ្នកឱ្យបានជាប្រចាំ ដើម្បីបញ្ជាក់ថាអ្នកបានថតចម្លងទុកឯកសារដោយត្រឹមត្រូវ និងដឹងអំពីដំណើរការទាញយកឯកសារមកវិញ។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.