March 29, 2024

Language:

បញ្ជ្រាបការយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ​ (Cyber Security Fundamentals)

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ លោក គឹម អាន អនុប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិន ដើម្បីធ្វើបទបង្ហាញអំពី មូលដ្ឋានគ្រឹះនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cyber Security Fundamentals) នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ជូនដល់អ្នកចូលរួមប្រមាណជា ៣០ រូប មកពីក្រសួង-ស្ថាប័នផ្សេងៗ។

គោលបំណងនៃបទបង្ហាញគឺដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ការងាររបស់ការិយាល័យ CamCERT និងស្វែងយល់អំពី៖
– មូលដ្ឋានគ្រឹះនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cyber Security Fundamentals)
– ការគំរាមកំហែង ភាពងាយរងគ្រោះ និងហានិភ័យដែលអាចកើតមានក្នុងអ៊ិនធឺណិត​ (Threat, Vulnerability and Risks)
– គោលបំណង និងតម្រូវការនៃសន្តិសុខព័ត៌មាន (Objective and The needed of Information Security)
– គោលការណ៍សុវត្ថិភាព និងការគ្រប់គ្រងសុវត្ថិភាព (Security Principle and Security Control)

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.