July 24, 2026

Language:

CamSA26-26: ចំណុចខ្សោយធ្ងន់ធ្ងរមាននៅក្នុងកម្មវិធី Zoom

១.ព័ត៌មានទូទៅ

នាពេលថ្មីៗនេះកម្មវិធី Zoom ដែលជាកម្មវិធីសន្និសិទវីដេអូសម្រាប់ទំនាក់ទនងកិច្ចប្រជុំតាមអ៊ីនធឺណេត ដែលពេញនិយមទូទាំងសាកលលោកនោះ ត្រូវបានគេរកឃើញថាមានចំណុចខ្សោយធ្ងន់ធ្ងរនៅលើ នៅក្នុងកម្មវិធីសម្រាប់កុំព្យូទ័រ (Desktop Client) និងកញ្ចប់អភិវឌ្ឍន៍កម្មវិធី (Software Development Kit – SDK) សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows។ តាមរយៈចំណុចខ្សោយនេះអាចអនុញ្ញាតអោយជនមិនស្គាល់អត្តសញ្ញាណ (Unauthenticated Party) លូចចូលពីចម្ងាយ និងគ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់បាន។

២. ផលិតផលដែលរងផលប៉ៈពាល់

ចន្លោះប្រហោងសុវត្ថិភាពខាងលើនេះ ជះឥទ្ធិពលដល់ផលិតផល និងកំណែ (Versions) ដូចខាងក្រោម៖

  • Zoom Workplace សម្រាប់ Windows៖ កំណែមុន0.0
  • Zoom Windows VDI Client៖ កំណែមុន0.10, 6.6.15, និង 6.5.18
  • Zoom Meeting SDK សម្រាប់ Windows៖ កំណែមុន0.0

៣. ផលវិបាក

ក្រុមហ៊ុន Zoom មិនបានផ្តល់ព័ត៌មានលម្អិតផ្នែកបច្ចេកទេសស៊ីជម្រៅនោះទេ ដោយគ្រាន់តែពណ៌នាថាវាជាបញ្ហានៃ «ការផ្ទៀងផ្ទាត់ទិន្នន័យបញ្ចូលមិនត្រឹមត្រូវ (Improper Input Validation)»។

ការវាយលុកដោយជោគជ័យ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលមិនស្គាល់អត្តសញ្ញាណ (Unauthenticated User) អាចធ្វើការលួចគ្រប់គ្រងគណនីទាំងស្រុង (Account Takeover) របស់ជនរងគ្រោះបាន តាមរយៈការចូលប្រើប្រាស់បណ្តាញ (Network Access)។

៤. អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធទាំងអស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើជាបន្ទាន់ ទៅកាន់កំណែចុងក្រោយបំផុត (Latest version) ដែលបានចេញផ្សាយដោយក្រុមហ៊ុន zoom។

៥. ឯកសារពាក់ព័ន្ធ

  • https://www.csa.gov.sg/alerts-and-advisories/alerts/al-2026-090/
  • https://www.zoom.com/en/trust/security-bulletin/zsb-26014/
  • https://www.bleepingcomputer.com/news/security/zoom-warns-of-critical-account-takeover-vulnerability/
  • https://www.cve.org/CVERecord?id=CVE-2026-53412
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.