September 23, 2020

Language:

សិក្ខាសាលាស្តីពី «សន្តិសុខតាមប្រព័ន្ធ​អ៊ីនធឺណិត និងបទល្មើសបច្ចេកវិទ្យា៖ បញ្ហាប្រឈម និងដំណោះស្រាយ»

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ បានរៀបចំសិក្ខាសាលាស្តីពី «សន្តិសុខតាមប្រព័ន្ធ​អ៊ីនធឺណិត និងបទល្មើសបច្ចេកវិទ្យា៖ បញ្ហាប្រឈម និងដំណោះស្រាយ» សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមបើកកម្មវិធីដោយ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង អញ្ជើញចូលរួមបិទកម្មវិធីដោយ ឯកឧត្តម ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ក្រោមគម្រោង “Building Capacity in Cyber Diplomacy” ក្នុងក្របខណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើម និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញឲ្យមានការពិភាក្សា ស្តីពីយុទ្ធសាស្រ្តសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងចែករំលែកវិធានការកសាងទំនុកចិត្ត ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានឡើងពីការប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មាន និងគមនាគមន៍ ។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.