April 27, 2024

Language:

សិក្ខាសាលាស្តីអំពី “យុទ្ធសាស្ត្រសន្តិសុខសាយប័រ (Workshop on Cyber security Strategy)”

រាជធានី​ភ្នំពេញ​ : ចាប់ពីថ្ងៃ​ទី១៩​-២៨​ ​ខែកក្កដា ​ឆ្នាំ​២​០​​២១ នាយក​ដ្ឋាន​សន្តិសុខបច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បានសហការណ៍ជាមួយនឹងទីភ្នាក់ងារ  JICA ប្រចាំនៅកម្ពុជា បាន​រៀបចំ​សិក្ខាសាលាស្តីអំពី “យុទ្ធសាស្ត្រសន្តិសុខសាយប័រ ”​ ចាប់ពីថ្ងៃ​ទី១៩​-២៨​ ​ខែកក្កដា ​ឆ្នាំ​២​០​​២១ តាមរយៈអនឡាញ។ ដោយមាន​ការចូលរួម​ពី តំណាងក្រសួងស្ថាប័នរដ្ឋ និង​ឯកជននានា នៅកម្ពុជា ប្រមាណ ៩០​ ​នាក់។

គោលបំណងរបស់សិក្ខាសាលានេះ គឺដើម្បីធ្វើការផ្សព្វផ្សាយអំពីនិន្នាការថ្មីៗនៃសន្តិសុខសាយប័រ ក្នុងតំបន់និងជុំវិញពិភពលោក ស្វែងយល់អំពីការគំរាមគំហែង លើកកម្ពស់ការយល់ដឹង ការហ្វឹកហ្វឺននិងបណ្តុះបណ្តាលការងារអាជីព និងពង្រឹងយន្តការនៃការគ្រប់គ្រងនិងឆ្លើយតបទៅនឹងឧប្បទេវហេតុសន្តិសុខសាយប័រ។ សិក្ខាសាលាខាងលើនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីសំណាក់វាគ្មិន រួមទាំងការពិភាក្សា សំណួរ និងចម្លើយ ទៅលើបញ្ហាផ្សេងៗដែលសិក្ខាកាមបានជួបប្រទះ នាពេលបច្ចុប្បន្ន ។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.