April 23, 2024

Language:

CamSA23-21: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុង WordPress

១. ព័ត៌មានទូទៅ

នាពេលថ្មីៗនេះអ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានរកឃើញនូវចំណុចខ្សោយ​ធ្ងន់ធ្ងរបំផុតមួយនៅក្នុងប្រព័ន្ធគ្រប់គ្រងវេបសាយឥតគិតថ្លៃ និងប្រភពកូដចំហរ (open-source) ដែលយើងស្គាល់ថា WordPress ។ ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី MW WP Form និង​ Snow Monkey Forms របស់ WordPress។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រអាចដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងវេបសាយបានដោយជោគជ័យ និងធ្វើការវាយប្រហារបដិសេធសេវាកម្ម (DoS) ដែលធ្វើឱ្យប្រព័ន្ធគាំង។

២. ផលិតផល Mozilla ដែលរងផលប៉ះពាល់

  • – MW WP Form versions v4.4.2 and earlier
  • – Snow Monkey Forms versions v5.0.6 and earlier

៣. ផលវិបាក

ការវាយលុកដោយជោគជ័យ នឹងអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការកូដពីចម្ងាយ ដើម្បីធ្វើការគ្រប់គ្រងទាំងស្រុង​ទៅ​លើវេបសាយដំណើរការដោយ WordPress និងធ្វើការវាយប្រហារបដិសេធសេវាកម្ម (DoS) ដែលធ្វើឱ្យប្រព័ន្ធគាំង។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រង ត្រូវធ្វើការអាប់ដេតទៅកាន់កំណែចុងក្រោយ ជាបន្ទាន់តាមដែលអាចធ្វើទៅបាន។

៥. ឯកសារពាក់ព័ន្ធ

  • – https://jvn.jp/en/jp/JVN01093915/index.html
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.