April 24, 2024

Language:

CamSA21-25: ចំណុចខ្សោយធ្ងន់ធ្ងរមាននៅក្នុងផលិតផលក្រុមហ៊ុន VMware

. ព័ត៌មានទូទៅ

         នាពេលថ្មីៗនេះក្រុមហ៊ុន VMware បានចេញសេចក្តីណែនាំសន្តិសុខ (VMSA-2021-0007) បន្ទាន់មួយអំពីការទប់ស្កាត់ទៅលើភាពងាយរងគ្រោះ និងដើម្បីបិទចន្លោះប្រហោង (ចំណុចខ្សោយ) ចំនួនមួយ (០១) ដែលមាននៅក្នុងកម្មវិធី VMware vRealize Business for Cloud សម្រាប់ប្រព័ន្ធប្រតិបត្តិការ window និង Linux។

ចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2021-21984 ជាប្រភេទដំណើរការកូដពីចម្ងាយ មានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរមធ្យម និងទទួលបានពិន្ទុ CVSSv3 9.8. អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលស្ថិតក្នុងបណ្តាញ អាចវាយលុកចំណុចខ្សោយនេះ ហើយដំណើរការកូដ​ពីចម្ងាយនៅលើឧបករណ៍ end point ដោយមិនចាំបាច់មានសិទ្ធិចូលឧបករណ៍ឡើយ។

២. ផលិតផលដែលរងផលប៉ៈពាល់

  • កម្មវិធី  VMware vRealize Business for Cloud

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យលើចំណុចខ្សោយខាងលើនេះអាចអនុញ្ញាតឱ្យ ចោរព័ត៌មានវិទ្យា ឬហេកគ័រ លួចចូលក្នុងប្រព័ន្ធ ហើយអាចធ្វើការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មី ជាដើម និងអាចគ្រប់គ្រងលើប្រព័ន្ធទាំងមូលបានតែម្តង។

៤. អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអ្នកគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមដែលអាចធ្វើទៅបាន។

. ឯកសារពាក់ព័ន្ធ

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.