October 11, 2024

Language:

ការស្វែងយល់ពីអាជីពក្នុងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក គឹម អាន អនុប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានអញ្ជើញ​ឲ្យចូលរួមជាវាគ្មិន ដើម្បីធ្វើបទបង្ហាញអំពីអាជីពពាក់ព័ន្ធសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cyber Security Career Path) ក្នុងកម្មវិធី “1st Annual Up Career Conference” ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ​ជូនដល់​អ្នកចូលរួមប្រមាណជា ៨០ រូប ជានិសិ្សតិ និងសារធារណៈជន។

គោលបំណងនៃបទបង្ហាញគឺដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់លោកផ្ទាល់ក្នុងការងារសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន និងស្វែងយល់អំពី៖

  • ការត្រៀមខ្លួនក្នុងការចាប់យកអាជីពផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន
  • ការស្វែងយល់ពីតួនាទី និងមុខងារផ្សេងៗពីគ្នាក្នុងអាជីពផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន
  • ការអភិវឌ្ឍសមត្ថភាពក្នុងការធ្វើឱ្យមានភាពប្រសើឡើងក្នុងអាជីពនេះ។

តាមរយៈការធ្វើបទបង្ហាញខាងលើនេះ គឺសរបញ្ចាក់ឱ្យឃើញថានិស្សិតភាគច្រើននៅមិនទាន់មានការយល់ដឹងទូលំទូលាយនូវឡើយ អំពីផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន។ បញ្ហាកង្វៈខាតធនធានមនុស្សដែលមានចំណេះដឹងផ្នែកនេះ នឹងកាន់តែ​​មានចំនួនច្រើនៗ​នាពេលអនាគត ដោយសារតែរដ្ឋាភិបាលបានដាកក់ចេញនូវគោលនយោបាយសេដ្ឋចកិច្ចឌីជីថល ក៏ដូចជា​ការត្រៀមខ្លួន​ទទួលយកនូវបដិវត្តន៍ឧស្សាហកម្មទី៤ ផងដែរ។ កត្តានេះហើយដែលទាមទារឱ្យគ្រឹះស្ថានអប់រំទាំងអស់យកចិត្តទុកដាក់ ហើយពិនិត្យពីលទ្ធភាពក្នុងការបញ្ចូលមុខវិជ្ជាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនជាចាំបាច់៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.