October 11, 2024

Language:

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រការពារសន្តិសុខក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមសម្រាប់ជំនួយការថ្នាក់ដឹកនាំ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម យ៉ិន ទៀងពុទ្ធិរ៉ា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រការពារសន្តិសុខក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម (Telegram និង WhatApp) តាមប្រព័ន្ធសន្និសីទវីដេអូ Zoom ជូនដល់សមាជិកខុទ្ទកាល័យនិងជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលចំនួន ៩២នាក់។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាពទៅដល់មន្រ្តីពាក់ព័ន្ធ ដោយផ្តល់ចំណេះដឹងជាការអនុវត្តពិតប្រាកដជាក់ស្តែងទៅលើការប្រើប្រាស់បណ្តាញសង្គម (Telegram និង WhatApp) ធ្វើយ៉ាងណាដើម្បីឱ្យការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការវាយប្រហារពីចោរបច្ចេកវិទ្យា និងដើម្បីយល់ដឹងអំពីបច្ចេកទេសថ្មីៗ ក្នុងការឆ្លើយតបទៅនឹងហានិភ័យនានាដែលអាចកើតមានឡើងតារយៈប្រព័ន្ធអ៊ីនធឺណិត។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.