September 21, 2020

Language:

វគ្គបណ្តុះបណ្តាលស្តីអំពីការ​ប្រើប្រាស់អាស័យដ្ឋានអ៊ិនធឺណិត​ជំនាន់ទី៦ (IPv6) នៅកម្ពុជា

ស្ថិតនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហភាពសហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានសហការណ៍ជាមួយនឹងអ្នកជំនាញការ ITU-APNIC ដែលមាន ១. លោក Narayan Ashish ២. លោក Klee Aiken និង ៣. លោក Phillip រៀបចំនូវវគ្គបណ្តុះបណ្តាលមួយស្តីអំពីការប្រើប្រាស់ IPv6 ។
វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានធ្វើឡើងចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែមិថុនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិ NIPTICT ដែលមានការចូលរួមពីសំណាក់មន្ត្រីរាជការមកពីក្រោមឳវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ និងប្រតិបត្តិករបម្រើសេវាកម្មអ៊ិនធឺណិត សរុបទាំងអស់ចំនួន ៣៣នាក់។
វគ្គបណ្តុះបណ្តាលនេះ បានផ្តោតទៅលើចំនុចមួយចំនួនដូចខាងក្រោម៖
. Session 1: Roles of Policy maker and regulator in IPv6 migration
. Session 2: Where are we now: IPv6 deployment update
. Session 3: Internet fundamentals
. Session 4 – IPv6 Protocol
. Session 5: About IPv6 Addresses
. Session 6: Exercise on IPv6 addressing design
. Session 7: IPv6 Transition Technologies
. Session 8: IPv6 Security Introduction
. Session 9: Hands-on lab on IPv4 and IPv6 Dual Stack network
. Session 10: Hands-on lab on IPv4 and IPv6 Dual Stack network
. Session 11: Securing the transition mechanisms
. Session 12: Security monitoring
. Session 13: Hands-on lab on IPv6 infrastructure security
. Session 14: Hands-on lab on IPv6 infrastructure security

image033

image031

image032

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.