November 14, 2024

Language:

CamSA20-82: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតមាននៅក្នុងកម្មវិធី SolarWinds

 ១. ព័ត៌មានទូទៅ

ក្រុមហ៊ុន SolarWinds បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ធ្ងន់ធ្ងរបំផុតនៅក្នុងប្រព័ន្ធ Orion Platform តាមរបាយការណ៍បានសរបញ្ជាក់អោយឃើញថាសកម្មភាពវាយប្រហារនេះកំពុងតែបន្តកើនឡើង។ ការវាយប្រហារដោយជោគជ័យនេះអាចអនុញ្ញាតអោយ ចោរព័ត៌មានវិទ្យា/ហេកគ័រ (hacker) ចូលប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រមេរងគ្រោះ និងអនុវត្តសកម្មភាពបំពានផ្សេងៗនៅលើប្រព័ន្ធគោលដៅបានដោយជោគជ័យ។

២. ផលិតផលប៉ះពាល់

  • Orion Platform កំណែ 2020.2 មិនមាន hotfix ឬ 2020.2 HF 1
  • Orion Platform កំណែ 2019.4 HF 5

៣. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីដូចខាងក្រោម៖

  • Orion Platform កំណែ 2020.2.1 HF 1 ទៅកាន់កំណែថ្មីបំផុត (Latest version) នៃកម្មវិធីចុងក្រោយបង្អស់
  • Orion Platform កំណែ2019.4 HF ទៅកាន់ 52019.4 HF 6

៤. ព័ត៌មានលំអិតពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.