April 20, 2024

Language:

ការការពារកុំព្យូទ័ររបស់អ្នកពីមេរោគ

.  ព័ត៌មានទូទៅ

មេរោគកុំព្យូទ័រគឺជាកម្មវិធីមួយដែលបង្កើតឡើងដើម្បីបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធកុំព្យូទ័រ អ្នកប្រើប្រាស់ទាំងអស់គួរតែដំឡើងកម្មវិធីប្រឆាំងមេរោគដើម្បីការពារកុំព្យូទ័រ និងទិន្នន័យ ដោយកម្មវិធីប្រឆាំងមេរោគគឺជាកម្មវិធីសម្រាប់ការពារកុំព្យូទ័រ ពីមេរោគកុំព្យូទ័រផ្សេងៗដូចជា viruses, trojans និង worms ជាដើម កម្មវិធីនេះនឹងអាចជួយអ្នកប្រើប្រាស់ក្នុងស្វែងរកកម្មវិធីមេរោគនៅលើប្រព័ន្ធកុំព្យូទ័រ។

តើមេរោគផ្តល់ផលប៉ះពាល់ដល់កុំព្យូទ័ររបស់អ្នកយ៉ាងដូចម្តេច?

  • យឺតនៅចាប់ផ្តើមបើក
  • យឺតនៅពេលដំណើរការ
  • លោតអេក្រង់ចេញពណ៌ខៀវ គាំង ឬបិទដោយមិនបានបញ្ជា
  • មិនអាចបើកចូលប្រើប្រាស់ថាសរឹង
  • លោតចេញផ្ទាំងសារកំហុសឆ្គងផ្សេងៗ។

៣. ការអនុវត្តល្អបំផុត

  • ប្រើកម្មវិធីប្រឆាំងមេរោគស្របច្បាប់ដើម្បីការពារកុំព្យូទ័ររបស់អ្នកពីកម្មវិធីដែលមានគំនិតអាក្រក់
  • នៅពេលដំឡើងរួចត្រូវប្រាកដថាកម្មវិធីរប្រឆាំងមេរោគ គួរធ្វើការកំណត់ឱ្យកម្មវិធីដំណើរការដោយស្វ័យប្រវត្តនៅពេលកុំព្យូទ័រចាប់ផ្តើមដំណើរការ
  • ត្រូវធ្វើការអាប់ដេតកម្មវិធីប្រឆាំងមេរោគជាប្រចាំ ដើម្បីឱ្យកម្មវិធីអាចមានលទ្ធភាពចាប់មេរោគថ្មីៗ
  • ស្កេនកន្លែងផ្ទុកទិន្នន័យ ឯកសារ ទិន្នន័យតាមអ៊ីម៉ែល និងឧបករណ៍ផ្ទុកទិន្នន័យផ្សេងៗទៀតដូចជា ថាស​USB ជាដើម​។
  • ជៀសវាងការចូលមើលគេហទំព័រដែលគួរឱ្យសង្ស័យ
  • កុំបើកមើលសារអ៊ីមែលដែលទទួលបានពីប្រភពដែលមិនស្គាល់ ប្រសិនបើអ្នកមានការសង្ស័យអំពីអ៊ីមែលមិនគួរបើកមើលនោះទេ។

. ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.