April 19, 2024

Language:

គ្រោះថ្នាក់នៃការចែករំលែករូបថតរបស់កូនអ្នកតាមប្រព័ន្ធអ៊ីនធឺណិត

១.  ព័ត៌មានទូទៅ

ឪពុកម្តាយភាគច្រើនតែងតែចែករំលែករូបថតកូនៗ​របស់ពួកគេ ជាពិសេសទារកទើបនឹងកើត តាមប្រព័ន្ធអ៊ីនធឺណិត។ អ្នកខ្លះធ្វើដើម្បីចែករំលែកព័ត៌មានអំពីការលូតលាស់នៃកូនៗ​របស់ពួកគេជាមួយសាច់ញាតិនិងមិត្តភក្តិដែលរស់នៅឆ្ងាយ។

កំហុសដែលឪពុកម្តាយខកខានមិនបានមើលឃើញគឺពួកគេបានបង្កើតវត្តមាននៅលើអ៊ីនធឺណិតសម្រាប់កូនៗរបស់ពួកគេដោយគ្មានការយល់ព្រម។ រូបថតអាចជារូបភាពគួរឱ្យស្រលាញ់នាពេលឥឡូវនេះ ប៉ុន្តែក្នុងរយៈពេល ១០​ឆ្នាំ​ក្រោយ តើកូនរបស់អ្នកនឹងគិតយ៉ាងណាចំពោះរូបថតដែលអ្នកបានចែកចាយពីពួកគេដែលកំពុងយំ?

២. សូមគិតមុនពេលអ្នកបង្ហោះតាមអ៊ីនធឺណិត

  • កុំចែករំលែករូបថតដែលអាចប៉ះពាល់ដល់ជីវិតសង្គមរបស់ពួកគេនាពេលអនាគត។ ឧទាហរណ៍វីដេអូនៃកូនរបស់អ្នកកំពុងកើតទុកព្រួយ។
  • ជនចម្លែកអាចបំពានលើរូបថតកូនអ្នក ហើយប្រសិនបើអ្នកចែករំលែកព័ត៌មានថ្ងៃខែឆ្នាំកំណើ​និងឈ្មោះពេញ ពួកគេអាចក្លាយជាជនរងគ្រោះនៃការលួចអត្តសញ្ញាណ​សូម្បីតែមុនពេលដែលពួកគេចាប់ផ្តើមប្រើប្រាស់អ៊ីនធឺណិត
  • សូមចងចាំថានៅពេលដែលអ្នកបញ្ចូលរូបថតចូលទៅអ៊ីនធឺណិត រូបថតទាំងនោះអាចស្ថិតនៅលើប្រព័ន្ធអ៊ីនធឺណិតជារៀងរហូត។

៣. តើ​អ្នក​អាច​ធ្វើអ្វី​បាន?

  • មិនត្រូវបង្ហោះរូបអាក្រាតឬពាក់កណ្តាលអាក្រាតរបស់កូនអ្នកឡើយ ព្រោះថារូបភាពទាំងនោះអាចមើលឃើញដោយមនុស្សល្មោភកាម ឬមានបំណងអាក្រក់លើកុមារ
  • កុំប្រើឈ្មោះពេញ ឬឈ្មោះពិតរបស់កូនអ្នកក្នុងចំណងជើងនៃរូបថតដែលបានបង្ហោះឡើង
  • ឆែកមើលរូបថតកូនរបស់អ្នកដើម្បីរកមើលថាមានព័ត៌មានអ្វីខ្លះអំពីពួកគេ។ អ្នកអាចឆែកមើលបានដោយ​បើក​​​ចូល​ទៅកាន់វេបសាយ https://images.google.com/ បន្ទាប់មកចាប់ទាញរូប ឬជ្រើសយករូបថតកូនរបស់អ្នកដាក់ចូលក្នុងចំណុចប្រអប់ស្វែងរក
  • ប្រសិនបើអ្នកចង់ចែករំលែករូបថតកូនរបស់អ្នកទៅក្រុមគ្រួសារឬមិត្តភក្តិនៅក្នុងអ៊ីនធឺណិត សូមប្រាកដថាអ្នកទទួលបានការយល់ព្រមពីកូនអ្នកផងដែរ។
  • កុំបញ្ចូលរូបថត ឬវីដេអូរបស់កុមារដទៃទៀតដោយគ្មានការយល់ព្រម។

៤. ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.