June 15, 2021

Language:

CamSA21-27: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៤ មានក្នុងផលិតផលម៉ៃក្រូសូហ្វប្រចាំខែឧសភា ឆ្នាំ២០២១

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៥៥ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ក្នុងចំនោមនោះមាន ៤ ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៤ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ចំណុចចខ្សោយទាំង ៤ នោះ មានដូចខាងក្រោម៖

  • CVE-2021-31204: ចំណុចខ្សោយនេះមាននៅក្នុងកម្មវីធី .NET និង Visual Studio ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលដែលអ្នកប្រើប្រាស់បញ្ចូលទិន្នន័យ អាចអនុញ្ញាត​ឱ្យចោរព័ត៌មានវិទ្យាអាចចូលទៅក្នុងប្រព័ន្ធ ដោយប្រើប្រាស់សិទ្ធិជាអ្នកប្រើប្រាស់ធម្មតា (normal user) អាចវាយប្រហាររំលងការផ្ទៀងផ្ទាត់សុវត្ថិភាពដើម្បីបានសិទ្ធិដំណើរការកម្មវិធីក្នុងនាមជាអ្នកគ្រប់គ្រងប្រព័ន្ធ(administrator)
  • CVE-2021-31207: ចំណុចខ្សោយនេះមាននៅក្នុងកម្មវីធី Microsoft Exchange Server ដោយសារតែកម្មវិធីដំណើរការមិនបានត្រឹមត្រូវនៅពេលដែលអ្នកប្រើប្រាស់ធ្វើការបញ្ចូលទិន្នន័យ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាធ្វើការវាយប្រហារពីចម្ងាយដោយបន្លំ (spoof) និងអាចធ្វើការបន្លំមាតិការទំព័រវេបសាយបាន
  • CVE-2021-31200: ចំណុចខ្សោយនេះមាននៅក្នុងកម្មវីធី Microsoft Common Utilities ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលដែលអ្នកប្រើប្រាស់បញ្ចូលទិន្នន័យ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ធ្វើការវាយប្រហារពីចម្ងាយដោយប្រតិបត្តិកូដបំពាន ឬប្រើប្រាស់ពាក្យបញ្ជានៅលើប្រព័ន្ធដែលរងផលប៉ះពាល់
  • CVE-2021-31166: ចំណុចខ្សោយនេះមាននៅក្នុងកម្មវីធី Microsoft HTTP Protocol Stack ដោយសារតែ
    កម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលដែលអ្នកប្រើប្រាស់បញ្ចូលទិន្នន័យ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ធ្វើការវាយប្រហារពីចម្ងាយដោយប្រតិបត្តិកូដបំពាន ឬប្រើប្រាស់ពាក្យបញ្ជានៅលើប្រព័ន្ធដែលរងផលប៉ះពាល់

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • .NET Core & Visual Studio
  • sys
  • Internet Explorer
  • Microsoft Accessibility Insights for Web
  • Microsoft Bluetooth Driver
  • Microsoft Dynamics Finance & Operations
  • Microsoft Edge (Chromium-based)
  • Microsoft Exchange Server
  • Microsoft Graphics Component
  • Microsoft Office
  • Microsoft Office Access
  • Microsoft Office Excel
  • Microsoft Office SharePoint
  • Microsoft Office Word
  • Microsoft Windows Codecs Library
  • Microsoft Windows IrDA
  • Open Source Software
  • Role: Hyper-V
  • Skype for Business and Microsoft Lync
  • Visual Studio
  • Visual Studio Code
  • Windows Container Isolation FS Filter Driver
  • Windows Container Manager Service
  • Windows Cryptographic Services
  • Windows CSC Service
  • Windows Desktop Bridge
  • Windows OLE
  • Windows Projected File System FS Filter
  • Windows RDP Client
  • Windows SMB
  • Windows SSDP Service
  • Windows WalletService
  • Windows Wireless Networking

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

–   https://msrc.microsoft.com/update-guide/releaseNote/2021-May 

–   https://us-cert.cisa.gov/ncas/current-activity/2021/05/11/microsoft-releases-may-2021-security-updates

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.