April 28, 2024

Language:

CamSA23-28: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន 6 មាននៅក្នុងផលិតផល Microsoft ប្រចាំខែ មិថុនា ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន 70 ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៦ ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៦ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2023-29357: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft SharePoint Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2023-29363, CVE-2023-32014, CVE-2023-32015: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Pragmatic General Multicast (PGM) ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធ ដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-28310, CVE-2023-32031: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Exchange Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-29362: ចំណុចខ្សោយមធ្យមនេះជាចំណុចខ្សោយរបស់ Microsoft Remote Desktop Client ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិការកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • .NET Core
  • 3D Builder
  • Azure Service Fabric Container
  • Microsoft Bluetooth Driver
  • Microsoft Edge (Chromium-based)
  • Microsoft Exchange Server
  • Microsoft Graphics Component
  • Microsoft Local Security Authority Server (lsasrv)
  • Microsoft Message Queuing
  • Microsoft Office
  • Microsoft Office SharePoint
  • Microsoft Office Visio
  • Microsoft WDAC OLE DB provider for SQL
  • Visual Studio Code
  • Windows ALPC
  • Windows Ancillary Function Driver for WinSock
  • Windows Authentication Methods
  • Windows Backup Engine
  • Windows Bind Filter Driver
  • Windows BitLocker
  • Windows Boot Manager
  • Windows Credential Manager
  • Windows Cryptographic Services
  • Windows DWM Core Library
  • Windows Error Reporting
  • Windows Event Tracing
  • Windows IKE Extension
  • Windows Installer
  • Windows Internet Key Exchange (IKE) Protocol
  • Windows iSCSI
  • Windows Kernel
  • Windows Layer 2 Tunneling Protocol
  • Windows LDAP – Lightweight Directory Access Protocol
  • Windows Local Security Authority (LSA)
  • Windows Local Session Manager (LSM)
  • Windows Malicious Software Removal Tool
  • Windows Management Instrumentation
  • Windows MSCryptDImportKey
  • Windows NTLM
  • Windows ODBC Driver
  • Windows Overlay Filter
  • Windows Point-to-Point Tunneling Protocol
  • Windows Print Spooler Components
  • Windows Remote Access Service L2TP Driver
  • Windows RPC API
  • Windows Secure Socket Tunneling Protocol (SSTP)
  • Windows Smart Card
  • Windows Task Scheduler
  • Windows Virtual Registry Provider
  • Windows Workstation Service

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –     https://www.cisa.gov/news-events/alerts/2023/06/13/microsoft-releases-june-2023-security-updates
  • –    https://www.jpcert.or.jp/english/at/2023/at230010.html
  • –    https://www.tenable.com/blog/microsofts-june-2023-patch-tuesday-addresses-70-cves-cve-2023-29357
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.