March 28, 2024

Language:

CamSA21-34: ក្រុមហ៊ុន Microsoft ចេញផ្សាយកាអាប់ដេត (Update) សុវត្ថិភាពបន្ទាន់

១.ព័ត៌មានទូទៅ

នាពេលថ្មីៗនេះក្រុមហ៊ុន​ម៉ៃក្រូសូហ្វ បានចេញសេចក្តីណែនាំស្តីពីសន្តិសុខទប់ស្កាត់ទៅលើភាពងាយរងគ្រោះដើម្បីបិទចន្លោះប្រហោង ​(ចំណុចខ្សោយ) ដែលមានលេខសម្គាល់ CVE-2021-34527 ត្រូវបានគេកំណត់ឈ្មោះថា “PrintNightmare”។

CVE-2021-34527: ចំណុចខ្សោយនេះកើតមាននៅលើ Microsoft Windows Print Spooler ដោយសារតែផលិតផលនេះបរាជ័យក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងមុខងារការចូលប្រើប្រាស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបន្ថែមម៉ាស៊ីនបោះពុម្ព និងកម្មវិធីបញ្ជា (driver) ដែលពាក់ព័ន្ធ។ ចោរព័ត៌មានវិទ្យា ឬហេកគ័រមានសិទ្ធ អាចធ្វើការវាយប្រហារពីចម្ងាយដោយប្រតិបត្តិកូដបំពាន ឬប្រើប្រាស់ពាក្យបញ្ជានៅលើប្រព័ន្ធដែលរងផលប៉ះពាល់។

២.ផលិតផលដែលរងផលប៉ះពាល់

  • Windows Server
  • Windows Server 2019
  • Windows Server 2016
  • Windows Server 2012 R2
  • Windows Server 2012
  • Windows Server 2008 R2
  • Windows Server 2008
  • Windows 10
  • Windows RT 8.1
  • Windows 8.1
  • Windows 7

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការ ដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ទ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.