April 25, 2024

Language:

ហានិភ័យចំពោះកុមារនៅពេលប្រើប្រាស់អ៊ីនធឺណែត

ក្នុងកំឡុងពេលជំងឺ COVID-១៩ កំពុងតែរីករាលដាលទូទាំងសកលលោក តើអ្នកមានដឹងថាកូនៗរបស់អ្នកចំណាយពេលជាច្រើនទៅលើការប្រើប្រាស់អ៊ីនធឺណែតដែលឬទេ? សូមមើលការណែនាំជាក់ស្តែងមួយចំនួនសម្រាប់ឪពុកម្តាយដើម្បីការពារកូនៗរបស់អ្នកអោយមានសុវត្ថិភាពពីការគំរាមគំហែងកំឡុងពេលនេះ ។

ការយល់ដឹងអំពីហានិភ័យ

  • ការផ្ញើសារជាលក្ខណៈអាសអាភាស
  • ឯកសារដែលមានទម្រង់ជាប្រភេទអាសអាភាសសម្រាប់កុមារ
  • ការសម្លុត​ ឫ ការគំរាមកំហែង
  • ហ្គេមដែលមានលក្ខណៈជាល្បែងស៊ីសង
  • ការចូលមើលរូបអាសអាភាស និងមាតិកាហឹង្សាតាមអ៊ីនធឺណែត
  • ការបោកបញ្ឆោតកុមារតាមរយៈការបង្កើតទំនាក់ទំនងជិតស្និទ្ធ និងអារម្មណ៍ជាមួយជនរងគ្រោះ(កុមារ) ជាមួយនឹងទំនុកចិត្តក្លែងក្លាយក្នុងគោលបំណងរំលោភបំពានផ្លូវភេទ
  • ការបង្ខិតបង្ខំផ្លូវភេទ និងការជំរិតទារប្រាក់
  • ការចំណាយថិវិកាទៅលើហ្គេមអនឡាញ។

គួរអនុវត្តន៍គោលការណ៍សម្រាប់កូនៗដូចខាងក្រោម

  • និយាយជាមួយកូនៗរបស់អ្នកអំពីសុវត្ថិភាពតាមអ៊ីនធឺណែត
  • រៀបចំការកំណត់ពេលវេលាសម្រាប់សកម្មភាពតាមអ៊ីនធឺណែត និងក្រៅប្រព័ន្ធអ៊ីនធឺណែត
  • លើកទឹកចិត្តក្នុងការប្រើប្រាស់ឧបករណ៍រួមគ្នានៅក្នុងផ្ទះ
  • ដាក់កម្រិតលើឯកជនភាពហ្គេម និងកម្មវិធី
  • រឹតត្បិតការប្រើប្រាស់វេបសាយ
  • បិទមុខងារកំណត់ទីតាំង (Locations) នៅលើឧបករណ៍របស់ពួកគេ
  • ណែនាំកូនអ្នកអោយប្រើលេខសម្ងាត់ដែលខ្លាំង
  • បិទការប្រើប្រាស់ webcam បើសិនជាអាច។

គួរធ្វើការតាមដានសកម្មភាពកូន

  • ការចូលរួមជាមួយកូនៗ
    • ស្គាល់កម្មវិធីហ្គេម ឬវេបសាយដែលកូនៗរបស់អ្នកចូលមើល ហើយត្រូវប្រាកដថាវាសមស្របទៅតាមអាយុរបស់ពួកគេ។
  • ការប្រើមុខងារគ្រប់គ្រង និងរាំងខ្ទប់
    • ត្រួតពិនិត្យការប្រើប្រាស់អ៊ីនធឺណែត និងការពារកុមារពីមាតិកាគ្រោះថ្នាក់។
  • ការរាយការណ៍ ឬត្រួតពិនិត្យ
    • រាយការណ៍ និងរារាំងការស្នើសុំពីជនមិនស្គាល់អត្តសញ្ញាណ
    • ដាស់តឿននៅពេលអ្នកសង្កេតឃើញថាកូនរបស់អ្នកមានប្រតិកម្មប្លែកៗ និងគាំទ្រកូនរបស់អ្នកដោយមិនចាំបាច់វិនិច្ឆ័យចិត្តសាស្ត្រ
    • រាយការណ៍ និងជូនដំណឹងទៅសមត្ថកិច្ចជាបន្ទាន់ ប្រសិនបើអ្នកគិតថាកូនរបស់អ្នកមានគ្រោះថ្នាក់

ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.