April 19, 2024

Language:

CamSA18-33: ​ក្រុមហ៊ុន​​ Adobe ចេញផ្សាយ​ការអាប់ដេត​សុវត្ថិភាព​ប្រចាំខែកញ្ញា ឆ្នាំ២០១៨

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់សូមជូនដំណឹងស្តីអំពីការអាប់ដេតសន្តិសុខ (security update) របស់ក្រុមហ៊ុន Adobe ចេញផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Adobe បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពដើម្បីដោះស្រាយភាពងាយរងគ្រោះ (vulnerability) នៅក្នុងកម្មវិធី Adobe Flash Player និង Adobe ColdFusion និងបទពិសោធន៍គ្រប់គ្រងកម្មវិធី Adobe ។ អ្នកវាយប្រហារ (attacker) អាចប្រតិបត្តិការកូដផ្សេងៗ ឬក៏ទទួលបាននូវសិទ្ធិ ភ្ជាប់ទៅកាន់ files ឬប្រព័ន្ធរបស់អ្នក។

២. ផលិតផលប៉ះពាល់

Title Originally
posted
Last
updated
APSB18-31 Security updates available for Adobe Flash Player 9/11/2018 9/11/2018
APSB18-33 Security update available for Adobe ColdFusion 9/11/2018 9/11/2018

 

Security updates available for Flash Player | APSB18-31
Product Affected Versions Platform
Adobe Flash Player Desktop Runtime 30.0.0.154 and earlier versions Windows, macOS and Linux
Adobe Flash Player for Google Chrome 30.0.0.154 and earlier versions Windows, macOS, Linux and Chrome OS
Adobe Flash Player for Microsoft Edge and Internet Explorer 11 30.0.0.154 and earlier versions Windows 10 and 8.1

 

Security updates available for ColdFusion | APSB18-33

Product Affected Versions Platform
ColdFusion (2018 release) July 12 release (2018.0.0.310739) All
ColdFusion (2016 release) Update 6 and earlier versions All
ColdFusion 11 Update 14 and earlier versions All

 

៣. ដំណោះស្រាយ

ក្រុមហ៊ុន Adobe ណែនាំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី ទៅកាន់កំណែថ្មីបំផុត (Latest version) កំណែថ្មីបំផុតនៃកម្មវិធីចុងក្រោយបង្អស់អាចរកបានតាមវិធីសាស្រ្តដូចខាងក្រោម:

  • អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates
  • កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការអាប់ដេតដោយស្វ័យប្រវត្តិ)
  • សម្រាប់អភិបាលគ្រប់គ្រង IT (គួរគ្រប់គ្រងដូចខាងក្រោម):
    • ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ ។
    • ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។

៤. វេបសាយពាក់ព័ន្ធ

  • https://helpx.adobe.com/security.html
  • https://helpx.adobe.com/security/products/coldfusion/apsb18-33.html
  • https://helpx.adobe.com/security/products/flash-player/apsb18-31.html

 

 

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.