March 28, 2024

Language:

CamSA18-29: ធ្វើបច្ចុប្បន្នភាព Router MikroTik ជាបន្ទាន់ – ឧបករណ៍ចំនួន 200,000 ត្រូវបានឆ្លងមេរោគ (malware)

១. ព័ត៌មានទូទៅ

ឧក្រិដ្ឋជនបច្ចេកវិទ្យាបានចម្លងមេរោគទៅកាន់ឧបករណ៍ Router MikroTik ច្រើនជាង ១៥០,០០០ ដើម្បីប្រាស់ប្រាស់ Router ទាំងនោះក្នុងប្រតិបត្តិការ Coinhive Cryptojacking សម្រាប់ mining cryptocurrency។

ចំនុចខ្សោយដែលមានលើឧបករណ៍ Router MikroTik បានក្លាយទៅជាគោលដៅនៃយុទ្ធនាការសម្រាប់ប្រើប្រាស់បញ្ចូលមេរោគ cryptojacking នៅប្រទេសប្រេស៊ីល បើយោងតាមការវិភាគរបស់លោក Simon Kenin អ្នកស្រាវជ្រាវសុវត្ថិភាពនៃក្រហ៊ុន Trustwave បានឱ្យដឹងថា ការកើនឡើងនៃការវាយប្រហារតាមអ៊ីនធឺណិតប្រភេទ cryptojacking/cryptomining ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសប្រេស៊ីលត្រូវបានគេសង្កេតឃើញ ហើយ Router ជាង 200,000 ផលិតដោយក្រុមហ៊ុន MikroTik ត្រូវបានប្រើនៅក្នុងយុទ្ធនាការនេះ។

២. ឧបករណ៍ដែលរងគ្រោះ

មេរោគកំណត់គោលដៅលើឧបករណ៍ Router MikroTik ដែលមានចំនុចខ្សោយ នៅក្នុងប្រទេសប្រេស៊ីល ប៉ុន្តែអ្នកស្រាវជ្រាវជឿជាក់ថាវាអាចនឹងរីករាលដាលនៅទូទាំងពិភពលោក។

៣.ដំណើរការ និងផលប៉ះពាល់

PoC (Proof of Concept) ត្រូវបានសរសេរជាភាសា Python ត្រូវបានប្រើដោយឧក្រិដ្ឋជនបច្ចេកវិទ្យា (cybercriminals) ដើម្បីគ្រប់គ្រង Router ដោយប្រើកូដទាញយកកម្មវិធី browser-based cryptomining របស់ CoinHive ដូចនេះនៅពេលដែលអ្នកប្រើប្រាស់ព្យាយាមចូលប្រើអ៊ីនធើណិតតាមរយៈ MikroTik Proxy នឹងជួបប្រទះបញ្ហា HTTP Error ដោយសារតែ Javascript របស់ CoinHive ត្រូវបានដាក់បញ្ចូលទៅក្នុងទំព័រដែលអ្នកប្រើប្រាស់ភ្ជាប់ទៅកាន់តាមរយៈឧបករណ៍ Router ដែលបានរងគ្រោះ ហើយបន្ទាប់មកឧបករណ៍នោះនឹងចាប់ផ្តើមធ្វើប្រតិបត្តិការ mining Monero cryptocurrency (រូបិយប័ណ្ណឌីជីថល) សម្រាប់អ្នកវាយប្រហារ។

ដោយប្រើវិធីសាស្រ្ត salt-hash-stretch cryptographic អ្នកវាយប្រហារអាចផ្ទៀងផ្ទាត់ថាតើពាក្យសម្ងាត់ត្រឹមត្រូវ ឬអត់ដោយគ្រាន់តែផ្គូផ្គងវាជាមួយទិន្នន័យក្នុង Database។

អ្នកវាយប្រហារបានធ្វើការដូរនូវឯកសារ MikroTik’s built-in web proxy ដែលមានឈ្មោះថា Error.html ដែលឯកសារនឹងត្រូវបើកនៅពេលណាដែលមានកំហុសទាក់ទងនឹង Proxy ហើយបានដាក់បញ្ចូលទំព័រមួយ ដើម្បីឈានទៅប្រើប្រាស់កម្មវិធី CoinHive’s cryptomining ហេតុដូចនេះអ្នកប្រើប្រាស់នឹងរងគ្រោះដោយសារ cryptojacked នៅពេលភ្ជាប់ទៅកាន់វេបសាយតាមយៈ proxy MikroTik ហើយប្រតិបត្តិការរងគ្រោះដោយសារការ mininig និងបិទទៅវិញនូវពេលអ្នកឈប់ភ្ជាប់ទៅកាន់វេបសាយ។

៤. អនុសាសន៍ណែនាំ

អភិបាលគ្រប់គ្រង និងម្ចាស់ឧបករណ៍អាចធ្វើតាមការណែនាំដូចខាងក្រោម៖

  • ដំណើរការនូវ factory reset , reboot និង ជួសជុលឧបករណ៍របស់ពួកគេជាមួយនឹងជំនាន់ចុងក្រោយបំផុតនៃ firmware
  • បិទមុខងារ remote administrative នៅក្នុងឧករណ៍ បើសិនជាអ្នកមិនប្រើប្រាស់មុខងារមួយនេះទេ
  • សូមចូលទៅកាន់វេបសាយរបស់អ្នកផ្គត់ផ្គង់ផលិតផលសម្រាប់ព័ត៌មានបន្ថែមក្នុងការអាប់ដេត MikroTik

៥.វេសាយពាក់ព័ន្ធ
https://www.hackread.com/mikrotik-routers-hit-by-cryptocurrency-malware/
https://gbhackers.com/over-200000-mikrotik-routers-infected/

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.