March 28, 2024

Language:

CamSA20-05: ចំនុចខ្សោយ zero day ក្នុងកម្មវិធី Internet Explorer

១.ព័ត៌មានទូទៅ

ក្រុមហ៊ុន​ Microsoft​ បាន​ចេញ​សេចក្តី​ណែនាំ​ស្តី​ពី​សន្តិសុខ​បន្ទាន់​មួយ​ដោយ​ជូនដំណឹង​ដល់​អ្នកប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Window​ រាប់​លាន​នាក់​ អំពី​ចំណុចខ្សោយ​ (vulnerability​) zero​ day​ ​ថ្មី​នៅក្នុង​កម្មវិធី​ឆែក​អ៊ីនធឺណិត​ Internet​ Explorer​ (IE​) ដែល​មានការ​វាយប្រហារ​មួយចំនួន​រួចមក​ហើយ​ពាក់ព័ន្ធ​បញ្ហា​នេះ​ ហើយ​ក្រុមហ៊ុន​មិនទាន់​បញ្ចេញ​កា​រអា​ប់ដេ​តដើម្បី​ជួសជុល​ចំនុច​ខ្សោយ​នេះ​នៅឡើយ​ទេ​។
ចំនុច​ខ្សោយ​នេះ​ត្រូវ​បាន​កំណត់​ជា​លេខ​សម្គាល់​ CVE​-2020​-0674​ មានកម្រិត​ធ្ងន់ធ្ងរ​មធ្យម​ ដែល​អាច​បង្ក​ជា​ការវាយប្រហារ​ដំណើរការ​កូដ​ពី​ចម្ងាយ​ នៅពេល​ដែល​ script​ engine​ ធ្វើការ​គ្រប់គ្រង​អង្គ​ចងចាំ​នៅក្នុង​ Internet​ Explorer​ មិនបាន​ត្រឹមត្រូវ​តាមរយៈ​ JScript.dll​ library​។

២.ផលិតផលដែលរងផលប៉ះពាល់

  • Internet Explorer 9
  • Internet Explorer 10
  • ហើយនឹង Internet Explorer 11 ដែលដំណើរការនៅគ្រប់ប្រព័ន្ធប្រតិបត្តិការ Window  ១០, ៨.‌១ និង ៧ គ្រប់កំណែទាំងអស់។

៣.ផលវិបាក

ការវាយប្រហារ​ដោយ​ជោគជ័យ​ទៅលើ​ចំនុច​ខ្សោយ​ទាំងនោះ​ អាច​អនុញ្ញាត​ឲ្យ​អ្នក​វាយប្រហារ​ធ្វើការ​ដំណើរការ​នូវ​កូដ​នានា​ពី​ចម្ងាយ​ ហើយ​ធ្វើការ​គ្រប់គ្រង​ទៅលើ​ម៉ាស៊ីន​ទាំងនោះ​ដើម្បី​ធ្វើសកម្មភាព​មិន​អនុញ្ញាត​នានា​ ដោយ​រួមមាន​ការ​តំឡើង​កម្មវិធី​ បង្កើត​នូវ​គណនីអភិបាល​ផ្សេងទៀត​ និង​ការ​បើក​ ផ្លាស់​ប្តូរ​ ឬលប់​ទិន្នន័យ​នានា​។

៤.អនុសាសន៍ណែនាំ

អ្នកប្រើ​ប្រាស់​ និង​ភិបាល​គ្រប់គ្រង​ អាច​ធ្វើការ​តាម​ការណែនាំ​ខាងក្រោម​បណ្តោះអាសន្ន​សិន​ដើម្បី​ការពារ​ចំនុច​ខ្សោយ​នេះ​ រហូត​ទាល់​មានការ​អាប់ដេត​ជួសជុល​ដោយក្រុម​ហ៊ុន​ម៉ៃក្រូសូហ្វ​។

បិទ​ JScript.dll​ មិន​ឱ្យ​ដំណើរការ​ ដោយ​ចូល​ដម​ណើរ​ការ​កម្មវិធី​ command​ prompt​ ជាមួយនឹង​សិទ្ធ​ជា​ Administrator​ ហើយ​ដំណើរការ​នូវ​ពាក្យ​បណ្ជា​ខាងក្រោម​ទៅតាម​ប្រភេទ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​៖

សម្រាប់ប្រព័ន្ធ 32 bit

  • takeown / f% windir% \ system32 \ jscript.dll
  • cacls% windir% \ system32 \ jscript.dll / E / P everyone: N

សម្រាប់ប្រព័ន្ធ 64 bit

  • takeown / f% windir% \ syswow64 \ jscript.dll
  • cacls% windir% \ syswow64 \ jscript.dll / E / P everyone: N
  • takeown / f% windir% \ system32 \ jscript.dll
  • cacls% windir% \ system32 \ jscript.dll / E / P everyone: N

នៅពេលមានការចេញផ្សាយការអាប់ដេតពីក្រុមហ៊ុនម៉ៃក្រូសូហ្វ​សូមធ្វើការបើកដំណើរការ JScript.dll​ ឡើងវិញ រួចធ្វើការអាប់ដេត។

សម្រាប់ប្រព័ន្ធ 32 bit

  • cacls %windir%\system32\jscript.dll /E /R everyone

សម្រាប់ប្រព័ន្ធ 64 bit

  • cacls %windir%\system32\jscript.dll /E /R everyone
  • cacls %windir%\syswow64\jscript.dll /E /R everyone

ចំណាំ: សូមធ្វើការបិទដោយទទួលខុសត្រូវដោយខ្លួនឯង យើងមិនទទួលខុសត្រូវប្រសិនបើមានការខូចខាតណាមួយចំពោះប្រព័ន្ធរបស់អ្នកនោះទេ។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

  • https://thehackernews.com/2020/01/internet-explorer-zero-day-attack.html

 

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.