June 02, 2020

Language:

កិច្ច​ប្រជុំដើម្បី​​ត្រួត​ពិនិត្យ​ និងវាយ​តម្លៃ​លើការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរ​គមនាគមន៍​-បច្ចេក​វិទ្យាគមនាគមន៍ និង​ព៍ត៌មាន​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ទី ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០១៨ ​នៅទីស្ដីការក្រសួង ​ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ជាមួយ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​អន្តរក្រសួង​ ដើម្បី​ដឹកនាំ​ត្រួត​ពិនិត្យ​ និងវាយ​តម្លៃ​លើការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរ​គមនាគមន៍​-បច្ចេក​វិទ្យាគមនាគមន៍ និង​ព៍ត៌មាន​ ឆ្នាំ​២០២០​។

ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​ និង​ទូរគមនាគមន៍​

នៅក្នុងកិច្ចប្រជុំនោះដែរ​ លោក អ៊ូ​ ផាន់ណារិទ្ធ​ (OU PHANNARITH) ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានធ្វើបទបង្ហាញមួយអំពីបច្ចុប្បន្នភាពការងារសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងរយៈពេល១ឆ្នាំ (២០១៧) មកនេះ ថាតើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួយទៅដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធយ៉ាងដូចម្តេចខ្លះក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពក្នុងការឆ្លើយតបទៅនឹងឧប្បទេវហេតុសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.