November 20, 2017

Language:

How to Stay Safe Online

អ៊ិនធឺណិតគឺជាទីកន្លែងដែលអ្នកទាំងអស់គ្នាអាចធ្វើការស្រាវជ្រាវ កំសាន្ត ទិញទំនិញ សិក្សា ធ្វើសេវាផ្ទេរប្រាក់តាមធនាគារ online និងផ្សេងៗទៀតជាច្រើន។ ប៉ុន្តែមានបញ្ហាជាច្រើនដូចជា មេរោគ, ការបន្លំ, ការលួចអត្តសញ្ញាណ, -ល- ដែលអ្នកអាចជួបប្រទះតាមប្រព័ន្ធអ៊ិនធឺណិតផងដែរ។ តើធ្វើដូចម្តេច ទើបអ្នកអាច ជៀសវាងបញ្ហាទាំងអស់នេះបាន? សូមអនុវត្តតាមចំនុចមួយចំនួនដូចខាងក្រោម៖

១. ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ិនធឺណិតប្រើប្រាស់នូវវិបសាយ និងម៉ាស៊ីនមេ (server) ដែលមានបង្កប់មេរោគ ដើម្បីចម្លងចូលទៅកាន់កុំព្យូទ័រ និងស្មាតហ្វូនរបស់អ្នក។

២. សូមកុំជឿជាក់ទៅលើអ៊ីម៉ែលរបស់អ្នក ១០០ភាគរយ។ ការវាយប្រហារបែប SPAM គឺជាបច្ចេកទេសមួយដ៏ស្មុគស្មាញហើយឈរនៅលេខ ១ នៃការវាយប្រហារដោយភ្ជាប់ទៅជាមួយនឹងមេរោគ។ សូមកុំបើកមើលនូវ attachments ដែលមកពីប្រភពមិនស្គាល់។

៣. សូមប្រើប្រាស់នូវ HTTP ដើម្បីការពារពីការវាយប្រហារបែប MAN-IN-THE-MIDDLE ។ ការបំលែង (encryption) ដែលខ្សោយគឺជាសោរនៃការ លួចយកព័ត៌មានសំខាន់ៗរបស់អ្នក ។ សូមស្វែងរកកូនសោរពណ៌បៃតងនៅក្នុង Browser’s address bar ដែលវាបញ្ជាក់ថា ទំនាក់ទំនងរបស់អ្នកនៅលើ online គឺត្រូវបានបំលែង ហើយបើសិនជាមានការលួចទិន្នន័យរបស់អ្នក អ្នកវាយប្រហារនឹងមានការលំបាកក្នុងការបំបែក។

៤. សូមប្រើប្រាស់នូវកម្មវិធីកំចាត់មេរោគគ្រប់ពេលវេលា។ កម្មវិធីកំចាត់មេរោគ គឺមិនមានប្រសិទ្ធិភាពទៀតទេក្នុងបរិបទបច្ចុប្បន្ន ដោយសារតែការវាយប្រហារ កាន់តែមានភាពស្មុគស្មាញ និងកម្រិតខ្ពស់។ វាមានន័យថា បើសិនជាឧក្រិដ្ឋជនចង់ធ្វើការវាយលុកចូលប្រព័ន្ធរបស់អ្នក នោះលទ្ធភាពគឺនឹងទទួលបានជ័យជំនះច្រើន។ តែកម្មវិធីកំចាត់មេរោគ អាចជួយអ្នកក្នុងការទប់ស្កាត់នូវមេរោគដែលត្រូវបានរកឃើញកន្លងមកហើយ។

៥. សូមធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់។ វាគឺជាផ្នែកមួយដ៏សំខាន់ដែលអាចជួយអ្នកក្នុងការការពារប្រព័ន្ធរបស់អ្នកពីការវាយលុក។ ក្រុមហ៊ុនធំៗបានបញ្ចេញនូវការ បច្ចុប្បន្នភាពដើម្បីជួសជុលនូវកំហុសឆ្គង ឬចំនុចខ្សោយដែលមាននៅក្នុងប្រព័ន្ធ ឬកម្មវិធីនានា។ សូមប្រាកដថា ប្រព័ន្ធរបស់អ្នកគឺទាន់សម័យជានិច្ច។

៦. សូមប្រយ័ត្នកុំឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់អ្នកវាយប្រហារ។ Social Engineering ឬ Hacking Human mind គឺជាវិធីសាស្ត្រដ៏ងាយស្រួលបំផុតដើម្បី ចូលទៅកាន់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ មិនត្រូវប្រាប់នូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាដាច់ខាត។

image114