១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Fortinet បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) មានក្នុងផលិតផលរបស់ខ្លួន នាខែមិថុនា ឆ្នាំ២០២៦ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។
២.ផលិតផលដែលរងផលប៉ះពាល់
- ផលិតផលដែលរងផលប៉ះពាល់គឺកម្មវិធី FortiSandbox កំណែលេខ 4.0 និងកំណែ 4.4.8
- ផលិតផលដែលរងផលប៉ះពាល់គឺកម្មវិធី FortiSandbox កំណែលេខ 0.0 និងកំណែ 5.0.5
- ផលិតផលដែលរងផលប៉ះពាល់គឺកម្មវិធី FortiSandbox Cloudកំណែលេខ 0.4និងកំណែ 5.0.5
- ផលិតផលដែលរងផលប៉ះពាល់គឺកម្មវិធី FortiSandbox PaaSកំណែលេខ 0.4និងកំណែ 5.0.5
៣. ផលប៉ៈពាល់
ការវាយលុកដោយជោគជ័យ និងអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការដំណើរការកូដពីចម្ងាយ ដើម្បីធ្វើការគ្រប់គ្រងទាំងស្រុងទៅលើប្រព័ន្ធ FortiSandbox, FortiSandbox Cloud, FortiSandbox PaaS ។
៤. ដំណោះស្រាយ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រង ត្រូវធ្វើការអាប់ដេតទៅកាន់កំណែចុងក្រោយ៖
- ផលិតផល FortiSandboxកំណែលេខ 4.0 – 4.4.8 អាប់ដេតទៅកាន់កំណែលេខ 4.4.9 ឬ កំណែចុងក្រោយ
- ផលិតផល FortiSandboxកំណែលេខ 0.0 – 5.0.5 អាប់ដេតទៅកាន់កំណែលេខ 5.0.6 ឬ កំណែចុងក្រោយ
- ផលិតផល FortiSandbox Cloudកំណែលេខ 0.4 – 5.0.5 អាប់ដេតទៅកាន់កំណែលេខ 5.0.6 ឬ កំណែចុងក្រោយ
- ផលិតផល FortiSandbox PaaSកំណែលេខ 0.4 – 5.0.5អាប់ដេតទៅកាន់កំណែលេខ 5.0.6ឬ កំណែចុងក្រោយ
៥. ឯកសារពាក់ព័ន្ធ
- https://fortiguard.fortinet.com/psirt/FG-IR-26-141
- https://www.csa.gov.sg/alerts-and-advisories/alerts/al-2026-073/







