August 24, 2019

Language:

Updating The Operating System

Operating System
Microsoft Windows គឹជាប្រព័ន្ធដំណើរការដែលភាគច្រើនត្រូវបានឆ្លងនូវមេរោគ ព្រោះតែ វាគឺជាប្រព័ន្ធដំណើរការដែលត្រូវបានប្រើប្រាស់ច្រើនជាងគេ បើធៀបទៅនឹងប្រព័ន្ធដំណើរការផ្សេងៗទៀត ។ ដូចនេះហើយ ទើប Window OS ជាគោលដៅដល់ចំបងក្នុងការវាយប្រហារ របស់ជនផ្សេងៗ ។

ជានិច្ចកាល ក្រុមហ៊ុន Microsoft តែងតែយកចិត្តទុកដាក់ និងផ្ដល់នូវទំនុកចិត្តទៅដល់អ្នកប្រើប្រាស់របស់ខ្លួន ដោយធ្វើការដាក់បន្ថែមនូវ Security feature ទៅលើចន្លោះប្រហោងផងដែរ ។ វានឹងធ្វើការដោះស្រាយនូវបញ្ហាមួយចំនួនដែលកើតមានឡើង ប្រសិនបើអ្នកធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធដំណើរការរបស់អ្នក ។ ប្រសិនបើអ្នកភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធើណែត អ្នកអាចធ្វើការប្រើប្រាស់នូវ Live Update Feature ដែលវានឹងធ្វើការ Update នូវប្រព័ន្ធដំណើរការដោយស្វ័យប្រវត្តិ ជាប្រចាំផងដែរ ។

ក្នុងករណីដែលមិនមាននូវប្រព័ន្ធអ៊ីនធើណែត អ្នកអាចធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធដំណើរការរបស់អ្នកបាន ដោយធ្វើការទាញយកការ Update និង patch package ពី Microsoft ដែលគេហៅវាថា Service Pack ។ ចំពោះអ្នកដែលប្រើប្រាស់នូវ Window XP, សូមធ្វើការដំឡើងនូវ Second Service Pack(Windows XP SP-2) ដោយសារតែេគត្រូវបានដាក់បញ្ចូលនូវ Security Features ក្នុងចំណោមនោះមានដាក់បញ្ចូលនូវមុខងារ Firewall និង Pop up blocker ចំពោះ Internet Explorer