March 28, 2024

Language:

គន្លឹះក្នុងការការពារសុវត្ថិភាពឧបករណ៍ផ្ទុកទិន្នន័យចល័ត

១.ព័ត៌មានទូទៅ

ឧបករណ៍ផ្ទុកទិន្នន័យចល័តមានដូចជា ប៊ិច USB ឬ ថាសរឹង (hard drive ) មានងាយស្រួលក្នុងការផ្លាស់ទី​ ហើយអាចផ្ទុក​ទិន្នន័យដែលមានទំហំធំល្មមគួរសម។ នាបច្ចុប្បន្ននេះក្រុមហ៊ុន និងស្ថាប័នជាច្រើនបានធ្វើការអភិវឌ្ឍន៍ឆ្ពោះ ទៅរក​ការ​ផ្ទុក​ទិន្នន័យជា​លក្ខណៈ​ឌីជីថល ពីព្រោះតែវាមានភាពងាយស្រួលហើយអាចផ្លាស់ និងយកទិន្នន័យនោះមកប្រើប្រាស់ តែទន្ទឹមនឹងការផ្តល់លក្ខណៈងាយស្រួលនេះ​ ក៏អាចមានបញ្ហាដែលទិន្នន័យសំខាន់ៗផ្សេងៗ ​ដែលបានផ្ទុកក្នុងឧបករណ៍នោះ​ត្រូវបានគេលួច ឬបាត់បង់។

.តើអ្នកគួរការពារទិន្នន័យនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យយ៉ាងដូចម្តេច?

  • អ្នកគួរធ្វើកូដនីយកម្ម​ (encryption) ទៅលើឯកសារសំខាន់ៗ​មុននឹងរក្សាទុកនៅលើឧបករណ៍ផ្ទុកទិន្នន័យចល័ត​។
  • ការធ្វើកូដនីយកម្ម អ្នកអាចប្រើប្រាស់កម្មវិធីមួយចំនួន ដែលអាចអោយអ្នកធ្វើការចាក់សោរនៅលើទិន្នន័យ ដោយប្រើ​ពាក្យសម្ងាត់ ហើយអ្នកអាចយកមកប្រើវិញ ដោយត្រូវបញ្ចូលពាក្យសម្ងាត់​ដែលអ្នកបានបង្កើត នៅពេលចាក់សោរ​ការពារទិន្នន័យ​ទាំងនោះ។
  • ឬអ្នកអាចធ្វើកូដនីយកម្មទៅលើឧបករណ៍តែម្តងដើម្បីការពារទិន្នន័យទាំងអស់នៅលើឧបករណ៍នោះ នៅពេលបាត់បង់ ឬត្រូវបានគេលួច។

.តើហានិភ័យនៃការប្រើប្រាស់ឧបករណ៍ផ្ទុកទិន្នន័យចល័តមានអ្វីខ្លះ? 

  • ឧបករណ៍ផ្ទុកទិន្នន័យចល័ត អាចឆ្លង ឬផ្ទុកមេរោគដែលអ្នកមិនបានដឹង ហើយអាចចម្លងទៅកាន់កំព្យូទ័ររបស់អ្នកបាន
  • នៅពេលដែលឧបករណ៍ផ្ទុកទិន្នន័យចល័តរបស់អ្នកត្រូវបានឆ្លងមេរោគ ទិន្នន័យដែលនៅក្នុងឧបករណ៍អាចមានការ​បាត់បង់ ឬ ការខូចខាត ដោយការបំផ្លិចបំផ្លាញពីមេរោគ
  • ម្យ៉ាងទៀត ដោយសារតែឧបករណ៍ផ្ទុកទិន្នន័យ មានទំហំតូច និងអាចចល័តបាន​វាមានភាពងាយស្រួលក្នុងការបាត់បង់ ឬអ្នកអាចភ្លេចឧបករណ៍នោះជារឿយៗនៅកន្លែងណាមួយ ដោយអចេតនា ហើយត្រូវបានអ្នកដ៏ទៃយកទៅប្រើប្រាស់ដោយ គ្មានការអនុញ្ញាត

.វិធីសាស្រ្តកាពារ

  • ដើម្បីការពារពីមេរោគ អ្នកគួរប្រើប្រាស់កម្មវិធីកម្ចាត់មេរោគនៅលើកុំព្យូទ័រ ហើយត្រូវធ្វើការស្កេនមេរោគនៅលើឧបករណ៍ អោយបានទៀងទាត់។
  • រក្សាទិន្នន័យផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នកដាច់ដោយឡែកពីគ្នា។
  • បិទមុខងារដំណើរការដោយស្វ័យប្រវិត្ត Autorun និង Autoplay រាល់ឧបករណ៍ media ទាំងអស់ ដើម្បីការពារ កុំព្យូទ័ររបស់អ្នក មិនឱ្យបើកដំណើរការឧបករណ៍នោះដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកភ្ជាប់ទៅកាន់កុំព្យូទ័រ ។ការបើកដំណើរការមុខងារទាំងអស់នេះ អាចនាំអោយកុំព្យូទ័ររបស់អ្នកអាចឆ្លងមេរោគ ដែលមាននៅលើឧបករណ៍ ផ្ទុកទិន្នន័យចល័តបាន។
  • ការពារសុវត្ថិភាពទិន្នន័យទាំងអស់របស់អ្នក ដោយការធ្វើកូដនីយកម្ម​ ហើយបន្ថែមពីនេះអ្នកគួររក្សាទុកទិន្នន័យបម្រុង (Backup) នៅទីតាំងដែលមានសុវត្ថិភាពផ្សេងៗទៀតពីឧបករណ៍ផ្ទុកនោះ។
  • ត្រូវប្រាកដថាកម្មវិធីទាំងអស់នៅលើកុំព្យូទ័ររបស់អ្នក មានកាអាប់ដេតសុវត្ថិភាព នៅពេលមានការចេញផ្សាយ​ពីចំនុចខ្សោយណាមួយនៅលើកម្មវិធីទាំងនោះ
  • នៅពេលបញ្ចប់ការផ្ទេរទិន្នន័យសំខាន់ៗពីឧបករណ៍ USB អ្នកគួរធ្វើការលុបទិន្នន័យសំខាន់នោះចេញពីឧបករណ៍ ដើម្បីការពារការបាត់បង់ ឬការលួចទិន្ន័យសំខាន់ៗពីឧបករណ៍នោះ
  • សូមធ្វើការដកឧបករណ៍ផ្ទុកទិន្នន័យ ឧ. USB drive ពីកំុព្យូទ័ររបស់អ្នកដោយត្រឹមត្រូវ (safely remove) ដើម្បីការពារហានិភ័យនៃការខូចខាត ឬបាត់បង់ទិន្ន័យ (corrupt/loss data)។

.ឯកសារយោង

http://www.secureverifyconnect.info/securing-your-portable-storage-device

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.