May 21, 2019

Language:

CamSA19-10: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១៧ របស់ផលិតផល Microsoft ប្រចាំខែមីនា ២០១៩

១.ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៦៤ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ១៧ ចំនុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។

ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង១៧ នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង ១៧ នោះ មានដូចតទៅៈ

  • CVE-2019-0592, CVE-2019-0609, CVE-2019-0639: ចំនុចខ្សោយនេះកើតមាននៅពេលដែល Chakra scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
  • CVE-2019-0666,CVE-2019-0667: ចំនុចខ្សោយនេះកើតមាននៅពេលដែល VBScript engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
  • CVE-2019-0680, CVE-2019-0769, CVE-2019-0770, CVE-2019-0771, CVE-2019-0773: ចំនុចខ្សោយនេះកើតមាននៅពេលដែល scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ Internet Explorer ។ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកបច្ចេកទេសព្រមទាំង អាចធ្វើការគ្រប់គ្រងនៅក្នុងComputer ។
  • CVE-2019-0697, CVE-2019-0698, CVE-2019-0726: ចំនុចខ្សោយនេះកើតមាននៅលើ Windows DHCP នៅពេលដែលអ្នកវាយប្រហារផ្ញើរ​កញ្ចប់ជាក់លាក់ទៅអោយម៉ាស៊ីនកូន DHCP។
  • CVE-2019-0756: ចំនុចខ្សោយនេះកើតមាននៅពេលដែល Microsoft XML Core Services MSXML ធ្វើដំណើរការជាមួយអ្នកប្រើប្រាស់​ពេលកំពុងធ្វើការ​បញ្ចូល។ អ្នកវាយប្រហារអាចធ្វើការវាយប្រហារដោយជោគជ័យ ដោយអនុវត្ថនិងដំណើរការកូដព្យាបាទពីចម្ងាយដើម្បីគ្រប់គ្រងប្រព័ន្ធអ្នកប្រើ។
  • CVE-2019-0763: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Internet Explorer ធ្វើការ អាក់សេសដោយមិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយនេះអាចបណ្តាល ឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយអ្នកវាយប្រហារអាចធ្វើការដំណើរកូដនានាក្នុង នាមជាអ្នកប្រើប្រាស់។
  • CVE-2019-0784: ចំនុចខ្សោយនេះកើតមាននៅពេលដែល ActiveX Data objects (ADO) ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។  ចំនុចខ្សោយមួយនេះ អាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់។

សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង៦៤ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់:
https://portal.msrc.microsoft.com/en-us/security-guidance

២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Adobe Flash Player
  • Internet Explorer
  • Microsoft Edge
  • Microsoft Windows
  • Microsoft Office and Microsoft Office SharePoint
  • ChakraCore
  • Team Foundation Server
  • Skype for Business
  • Visual Studio
  • NuGet

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីន​ទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ