July 16, 2019

Language:

CamSA19-07: ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេតសន្តិសុខ (Security Update) ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់សូមជូនដំណឹងស្តីអំពីការអាប់ដេតសន្តិសុខរបស់ក្រុមហ៊ុន Adobe ចេញផ្សាយ(Security Update) ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ ។

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Adobe បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពសន្តិសុខដើម្បីជួសជុលចំនុចខ្សោយ (vulnerability) ដែលមាននៅក្នុងកម្មវិធី និង Adobe Flash Player, Adobe Creative Cloud Desktop Application, ColdFusion, Adobe Acrobat និង Reader ។ ការវាយប្រហារទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឱ្យអ្នកវាយប្រហារលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់បាន (information disclosure)។

២. ផលិតផលប៉ះពាល់

APSB19-06 Security updates available for Adobe Flash Player

APSB19-11 Security update available for the Adobe Creative Cloud Desktop Application

APSB19-10 Security update available for ColdFusion

APSB19-07 Security update available for Adobe Acrobat and Reader

 

Adobe Flash Player | APSB19-06

Product Version Platform
Adobe Flash Player Desktop Runtime 32.0.0.114 and earlier Windows, macOS and Linux
Adobe Flash Player for Google Chrome 32.0.0.114 and earlier Windows, macOS, Linux and Chrome OS
Adobe Flash Player for Microsoft Edge and Internet Explorer 11 32.0.0.114 and earlier Windows 10 and 8.1

 

Adobe Creative Cloud Desktop Application | APSB19-11

Product Affected version Platform
Creative Cloud Desktop Application (installer) 4.7.0.400 and earlier versions Windows

 

Adobe ColdFusion | APSB19-10

Product Affected Versions Platform
ColdFusion 2018 Update 1 and earlier versions All
ColdFusion 2016 Update 7 and earlier versions All
ColdFusion 11 Update 15 and earlier versions All

 

Adobe Acrobat and Reader | APSB19-07

Product Track Affected Versions Platform
Acrobat DC Continuous 2019.010.20069 and earlier versions Windows and macOS
Acrobat Reader DC Continuous 2019.010.20069 and earlier versions Windows and macOS
Acrobat 2017 Classic 2017 2017.011.30113 and earlier version Windows and macOS
Acrobat Reader 2017 Classic 2017 2017.011.30113 and earlier version Windows and macOS
Acrobat DC Classic 2015 2015.006.30464 and earlier versions Windows and macOS
Acrobat Reader DC Classic 2015 2015.006.30464 and earlier versions Windows and macOS

៣. ដំណោះស្រាយ

ក្រុមហ៊ុន Adobe ណែនាំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី ទៅកាន់កំណែថ្មីបំផុត (Latest version) កំណែថ្មីបំផុតនៃកម្មវិធីចុងក្រោយបង្អស់អាចរកបានតាមវិធីសាស្រ្តដូចខាងក្រោម:

អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការអាប់ដេតដោយស្វ័យប្រវត្តិ)។

សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):

  • ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ ។
  • ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។

. វេបសាយពាក់ព័ន្ធ