July 16, 2019

Language:

CamSA19-04: ក្រុមហ៊ុន Oracle បញ្ចេញនូវការអាប់ដេតសន្តិសុខដើម្បីជួសជុលទៅលើកំហុសឆ្គងធ្ងន់ធ្ងរបំផុត (Critical Patch Update)​ ខែមករា ឆ្នាំ២០១៩

១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Oracle បានចេញផ្សាយនូវការអាប់ដេតដើម្បីជួសជុលទៅលើកំហុសឆ្គងធ្ងន់ធ្ងរបំផុត (Critical Patch Update)ខែមករា ឆ្នាំ២០១៩ ទៅលើចំនុចខ្សោយចំនួន ២៨៤ ដែលមានក្នុងផលិតផលជាច្រើនរបស់ខ្លួន។ កំហុសឆ្គងនៃផលិតផលទាំងអស់នេះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើអោយប្រព័ន្ធគាំងមិនដំណើរការ ឬដំណើរការនូវពាក្យបញ្ជាផ្សេងៗ។

ព័ត៌មានលម្អិតបន្ថែមទាក់ទងចំនុចខ្សោយនេះអាចមើលបានតាមរយះតំណខាងក្រោម:

https://www.oracle.com/technetwork/security-advisory/cpujan2019-5072801.html

២. ផលិតផលប៉ះពាល់

  • Java SE JDK/JRE 8 Update 192 និងកំណែទាបជាងនេះ
  • Java SE JDK/JRE 11.0.1 និងកំណែទាបជាងនេះ
  • Oracle Database Server 11.2.0.4
  • Oracle Database Server 12.1.0.2
  • Oracle Database Server 12.2.0.1
  • Oracle Database Server 18c
  • Oracle WebLogic Server 10.3.6.0
  • Oracle WebLogic Server 12.1.3.0
  • Oracle WebLogic Server 12.2.1.3

៣. ការណែនាំ

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) សូមធ្វើការណែនាំដល់អភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ធ្វើការអាប់ដេតទៅលើកម្មវិធីខាងលើជាបន្ទាន់ (មកកាន់ជំនាន់ចុងក្រោយ) ។

ព័ត៌មានបន្ថែមសម្រាប់ជំនួយក្នុងការអាប់ដេតសូមចូលទៅកាន់គេហទំព័ររបស់ក្រុហ៊ុន Oracle ផ្ទាល់តាមរយះតំណខាងក្រោម:

  • Oracle Critical Patch Update
    https://www.oracle.com/technetwork/security-advisory/cpujan2019-5072801.html
  • Java SE Downloads
    http://www.oracle.com/technetwork/java/javase/downloads/index.html
  • Free Java Download
    https://java.com/en/download/
    ដោយសារកម្មវិធី Java មានពីប្រភេទគឺ 32-bit ហើយនិង 64-bit ដូចនេះសូមពិនិត្យមើលជំនាន់ (កំណេែ) និងប្រភេទនៃកម្មវិធីឱ្យបានច្បាស់មុននឹងធ្វើការអាប់ដេត ប្រសិនបើប្រើប្រាស់ 64-bit ត្រូវទាញយកការអាប់ដេតសម្រាប់កម្មវិធី 64-bit។
  • អ្នកប្រើប្រាស់អាចពិនិត្យមើលជំនាន់ (កំណែ) Java ដែលអ្នកកំពុងប្រើនៅទំព័រខាងក្រោម
    ផ្ទៀងផ្ទាត់កម្មវិធី Java និងពិនិត្យមើលកម្មវិធីដែលមានជំនាន់ចាស់ (Out of date)
    https://www.java.com/en/download/installed.jsp

៤. វេបសាយពាក់ព័ន្ធ